រដ្ឋបាលខេត្តកែប នឹងធានាឲ្យបរិស្ថាន គ្មានផ្សែងបារីក្នុង វិស័យទេសចរណ៍

(ខេត្តកែប)៖ ក្នុងពេលដ៏ខ្លីខាងមុខនេះ រដ្ឋបាលខេត្តកែប នឹងធានាមិនមានផ្សែង បារីបំពុលបរិស្ថានដល់ អ្នកទេសចរណ៍ទៀតឡើយ។

នេះជាការលើកឡើង របស់ លោកស្រី អ៊ុល ភីរុណ អភិបាលរងខេត្តកែប នៅក្នុងកិច្ចប្រជុំពិភាក្សា ស្តីពី”បរិស្ថានគ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍ និងចុះត្រួតពិនិត្យ មូលដ្ឋានអាជីវកម្ម សេវាកម្មទេស ចរណ៍” មួយចំនួនក្នុងក្រុងកែប កាលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ដោយកិច្ចប្រជុំនេះ ក៏មានការអញ្ជើញ ចូលរួមពីលោក ហោ សារុន អនុរដ្ឋលេធិការ ក្រសួងទេស ចរណ៍ផងដែរ។

លោកស្រី អ៊ុល ភីរុណ បានសង្កត់ធ្ងន់ទៀតថា ខេត្តកែប បានក្លាយជាគោល ដៅទេសចរណ៍ សម្រាប់ភ្ញៀវជាតិ​ និងអន្តរជាតិ ដែលមានភាព ប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក ហើយរដ្ឋបាលខេត្ត  ដោយមានមន្ទីរ ទេសចរណ៍ជា សេនាធិការ បានរៀបចំផែនការមេនេះ សម្រាប់ជួយខេត្តកែប ឲ្យក្លាយជាគោល ដៅទេសចរណ៍ ធម្មជាតិស្ងប់ស្ងាត់ ប្រណិតកម្រិតខ្ពស់ ប្រកបដោយភាពទាក់ទាញ និងភាពប្រកួត ប្រជែងនៅក្នុងតំបន់ និងនៅលើពិភពលោក។

លោកស្រីបានបន្ថែមទៀតថា ដោយសារវិស័យទេសចរណ៍ ពាក់ព័ន្ធនឹងអន្តរវិស័យ ដូច្នេះរដ្ឋបាលខេត្ត បានគិតគូរ វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បរិស្ថាន គមនាគមន៍ កសិកម្ម ប្រព័ន្ធទឹកស្អាត អគ្គិសនី ការគ្រប់គ្រងសំណល់រឹង-រាវ ការបង្កើតផលិតផល ទេសចរណ៍ថ្មីៗ ដែលចាំបាច់ត្រូវ អនុលោមតាមសក្តានុពល និងធនធានដែល មានជាក់ស្តែង ដូចជា ធនធានធម្មជាតិ ផ្នែកសាសនា វប្បធម៌ កសិកម្ម និងវិស័យជាច្រើនទៀត ដែលមិនទាន់បានកែច្នៃ ធ្វើយ៉ាងណឲ្យស្រប ឯកសារបទដ្ឋានគតិយុត្ត និងឯកសារគាំ ទ្រដទៃទៀត​ សម្រាប់កំណើន វិស័យទេសចរណ៍។

សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំនេះ លោក ហោ សារុន អនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៍ បានឲ្យដឹងថា ដើម្បីជំរុញផ្សព្វផ្សាយ ការអនុវត្តច្បាប់ស្តីពី ការត្រួតពិនិត្យផលិត ផលថ្នាំជក់ និងលិខិតបទដ្ឋាន គតិយុត្តនានា ពិសេសសេចក្តីណែនាំ ស្តីពីបរិស្ថានគ្មានផ្សែងបារី ដល់ម្ចាស់មូល ដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ ទូទាំងខេត្តកែប ក្នុងគោលបំណងការ ពារសុខមាលភាព របស់ប្រជាជន ការពារ និងទប់ ស្កាត់ការរងនឹងផ្សែង ផលិតផលថ្នាំជក់ដែល បង្កឲ្យមានហានិភ័យសុខភាព ដល់អ្នកនៅជុំវិញខ្លួន និងកាត់បន្ថយផល ប៉ះពាល់ដល់សុខភាព សេដ្ឋកិច្ចសង្គម និងបរិស្ថានដែល បណ្តាលមកពីផលិត ផលថ្នាំជក់។

លោកបានបញ្ជាក់ទៀតថា កម្មវិធីបរិស្ថានគ្មានផ្សែងបារី ក្នុងវិស័យទេចរណ៍នេះ ក៏មានការលើក ទឹកចិត្ត និងបញ្ជាក់ ពីសក្ខីភាពជាមូល ដ្ឋានអាជីវកម្ម សេវាកម្មទេស ចរណ៍ក្នុងខេត្ត អនុវត្តតាមច្បាប់​ និងលិខិត បទដ្ឋានគតិយុត្តនានា ទាក់ទងនឹងការត្រួត ពិនិត្យផលិតផលថ្នាំ ជក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួល បានការកោតសរសើរ និងទទួលស្គាល់ ពីគ្រប់មជ្ឈដ្ឋានទៀតផង៕ ដោយលោក សេង ណារិទ្ធ