ស្ត្រីមានផ្ទៃពោះនិង កូនស្រីអាយុប្រហែល៦ឆ្នាំ ម្នាក់បានស្លាប់ដោយរថយន្ត ក្រឡុកស៊ីម៉ងត៍បុកនិង កិនស្លាប់យ៉ាង អណោចអធ័ម

(ខេត្តកំពត)៖ មានករណីគ្រោះចរាចរណ៍ ដ៏រន្ធត់មួយបានកើតឡើង បណ្តាលឲ្យស្រ្តីមានផ្ទៃ ពោះជិតគ្រប់ខែម្នាក់រួមនិង កូនស្រីអាយុប្រហែល ជា៦ឆ្នាំម្នាក់ទៀតបាន ស្លាប់បាត់បង់ជីវិតយ៉ាង អណោចអធ័ម  ខណៈរថយន្ត ក្រឡុកស៊ីម៉ងត៍ម៉ាក SHACMAN ពណ៌ស បុកពេញទំហឹង ហើយកិនពីលើ ទើបបណ្តាលឲ្យស្ត្រីមានផ្ទៃពោះ និងកូនស្រីតូច អាយុប្រែល៦ឆ្នាំ ស្លាប់ភ្លាមៗ គរឲ្យសង្វេគ។

ហេតុកការណ៍ដ៏រន្ធត់ នេះបានកើតឡើងកាល ពីវេលាម៉ោង៤និង ១០នាទី រសៀល ថ្ងៃទី២៦ ខែកក្កដា​ ឆ្នាំ២០២០ ត្រង់ចំណុចរង្វង់ មូលទឹករលក (ខាងលិចស្ពានថ្មី) នៃកំណាត់ផ្លូវជាតិលេខ៣ កំពត-វាលរេញ ស្ថិតក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។

តាមប្រភពព័ត៌មាននៅ កន្លែងកើតហេតុបាន និយាយថា មុនពេលជួបគ្រោះថ្នាក់ គេឃើញរថយន្តបង្កម៉ាក Shacman ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3F- 0923 បើកមកពីពីត្បូងទៅជើង លុះមកដល់កន្លែងកើតហេតុ បានបុកម៉ូតូម៉ាកស្កុប ពីពណ៌សពាក់ផ្លាក លេខកំពត1Q-8833 បើកបរដោយស្រ្តីរង គ្រោះនិងរួមដំណើរជាមួយកូនស្រីក្នុងទិសដៅស្របគ្នា ហើយរថយន្តបង្កក៏ជ្រុលទៅបុកម៉ូតូពីក្រោយពេញទំហឹង ហើយកិនពីលើ បណ្តាលឲ្យស្ត្រីនិងកូន ដែលជិះលើម៉ូតូស្លាប់ យ៉ាងអណោចអធ័មតែម្តង។

ប្រភពដដែលបានបញ្ជាក់ថា អ្នកបើកបរសមត្ថកិច្ច មិនទាន់បានបង្ហាញ អត្តសញ្ញាណទេ ប៉ុន្តែត្រូវបាន សមត្ថកិច្ចនាំខ្លួន ទៅកាន់ការិយាល័យ ចរាចរណ៍ផ្លូវគោកនៃស្នង ការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើការសាកសួរនិ ងពិនិត្យសំណុំឯក សារផ្សេងៗពាក់ព័ន្ធនឹង ការបើកបរបង្កគ្រោះថ្នាក់។

ទាក់ទិននឹងកេណី គ្រោះថ្នាក់ខាងលើឭ សមត្ថកិច្ចនគរបាលចរាចរខេត្ត បានឲ្យដឹងថា សពស្រ្តីរងគ្រោះមានឈ្មោះ សេង កក្កដា អាយុ៣៣ឆ្នាំ មានទីលំនៅ ភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត និងកូន ស្រីម្នាក់រួមដំណើរមិន ស្គាល់អត្តសញ្ញាណ អាយុប្រហែល៦ឆ្នាំ​ ដែលស្លាប់ជាមួយម្តាយ ដែលមានផ្ទៃពោះខាងលើ។

បន្ទាប់ពីសមត្ថកិច្ចចរាចរណ៍ ខេត្តធ្វើការពិនិត្យវាស់ វែងកន្លែងកើតហេតុរួចមក ក៏បានទំនាក់ទំនងរក ក្រុមគ្រួសារសាច់ញាតិ ដើម្បីប្រគល់សាកសព ស្រ្តីរងគ្រោះនិងសពកូនយក ទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តបង្កនិងអ្នកបើកបរ សមត្ថកិច្ចកំពុងធ្វើការសាក សួរដើម្បីអនុវត្តតាម នីតិវិធីច្បាប់៕ ដោយលោក សេង ណារិទ្ធ