ទីស្នាក់ការគណបក្ស ប្រជាជនកម្ពុជា គោករកា តម្លៃ៦ម៉ឺនដុល្លារ នឹងសម្ពោធឲ្យប្រើប្រាស់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ា សុជាតិវង្ស សមាជិកគណៈ កម្មការកណ្តាល និងជាប្រធានគណៈ កម្មការបក្សរាជធានីភ្នំពេញ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរិ៍ ៥កើត ខែ​ស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ២០២០​ មន្ទីរបក្សខណ្ឌ ព្រែកព្នៅ បានរៀបចំពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ទីស្នាក់ការ គណ បក្សប្រជាជនកម្ពុជា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ា សុជាតិវង្ស សមាជិកគណៈកម្មការកណ្តាល និងជាប្រធានគណៈកម្មការបក្សរាជធានី ភ្នំពេញ ឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មការកណ្តាល និងជាអនុប្រធានគណៈ កម្មការបក្សរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារ ចុះជួយខណ្ឌព្រែកព្នៅ និងឯកឧត្តម រស់ សុផាន់ អនុប្រធានទី១ក្រុម ការងារចុះជួយខណ្ឌព្រែកព្នៅ និងជារដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ ដោយមានការចូលរួម ពី ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកគណៈ កម្មការបក្ស សរុបទាំងអស់ ៦០០នាក់ ។

ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា សង្កាត់គោករកា និងប្រធានក្រុមការងារ ចុះជួយសង្កាត់គោករកា ខណ្ឌព្រែកព្នៅ នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ បានរៀបចំពិធីក្រុង ពាលី ដើម្បីរៀបចំសម្ពោធ ស្នាក់ការគណបក្ស សង្កាត់គោករកា ជាផ្លូវការ។

នៅក្នុងពិធីព្រះពុទ្ធសាសនា ខាងលើនេះ ក៏មានការចូលរួមពី លោកស្រី មុំ ចាន់ដានី ប្រធានក្រុមការងារ ចុះជួយសង្កាត់គោករកា និងលោក សន ស៊ិន ប្រធានគណៈកម្មាធិការបក្ស សង្កាត់គោករកា និងលោក ម៉ៅ បូរ៉ា អនុប្រធានប្រចាំ ការបក្សខណ្ឌ ព្រមទាំងសមាជិក សមាជិកា ក្រុមការងារ ជាច្រើនរូប ផ្សេងទៀត។

លោកស្រី មុំ ចាន់ដានី បានលើកឡើងពី សមិទ្ធផលជាច្រើនក្នុងមូល ដ្ឋានទុកជូនដល់ព្រះសង្ឃ ប្រជាពលរដ្ឋ ដើម្បីប្រើប្រាស់ ជាផលប្រយោជន៍រួម។

ចំពោះការលេចចេញ នូវសមិទ្ធផលថ្មីៗផ្សេងទៀត លោកស្រីបាន បញ្ជាក់ថា រាជរដ្ឋាភិបាលបច្ចុប្បន្ន  ក្រោមការដឹកនាំរបស់ គណបក្សប្រជាជន ជាពិសេសសម្ដេចតេជោ ហ៊ុន សែន បានយកចិត្ដទុកដាក់ និងអភិវឌ្ឍន៍ប្រទេស ជាតិលើគ្រប់វិស័យ ជាក់ស្ដែងសមិទ្ធផលថ្មីៗ ដែលត្រូវបានកសាងឡើង ដោយរាជរដ្ឋាភិបាល មានគ្រប់ទីកន្លែង។

លោក សន ស៊ិន បានឲ្យដឹងថា ស្នាក់ការនេះ នឹងសម្ពោធដាក់ឲ្យ ប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី២៥ ខែកក្កដា ក្រោមអធិបតីភាពលោក ប៉ា សុជាតិវង្ស ប្រធានគណៈកម្មាធិការគណ បក្សកម្ពុជារាជធានីភ្នំពេញ ។

លោកបន្តថា ទីស្នាក់ការគណបក្ស ប្រជាជនកម្ពុជាគោករកា ដែលក្រុងពាលីនាពេលនេះ ចាប់ផ្តើមសាង សង់នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ និងរួចរាល់នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ស្ថិតនៅភូមិពុទ្រា  សង្កាត់គោករកា ដោយសង់លើផ្ទៃដី ប្រវែង២៤ម៉ែត្រ ទទឹង៩ម៉ែត្រ ក្នុងតម្លៃទឹកប្រាក់អស់ជិត ៦ម៉ឺនដុល្លារ៕