ភ្នាក់ងារ អេ អឹម ខេ ម្នាក់ ត្រូវជនសង្ស័យព្រួ តគ្នាកាប់ប្រហារ បណ្តាលឲ្យស្លាប់ នៅមុខផ្ទះ សំណាក់វិសាល

(ខេត្តកំពត)៖ ភ្នាក់ងារគ្រឹះស្ថាន អេ អឹម ខេ ម្នាក់ត្រូវជនមិនស្គាល់ មុខព្រួតគ្នាកាប់ប្រហារ ដោយប្រើដាវ សាម៉ូរ៉ៃជាអាវុធ បណ្តាលឲ្យជនរង គ្រោះស្លាប់បាត់បង់ជីវិត បន្ទាប់ពីដឹកទៅ សង្គ្រោះនៅក្នុងមន្ទីរពេទ្យ។

ជនរងគ្រោះខាងលើ មានឈ្មោះ ភួង យ៉ាំង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរភ្នាក់ងារ អេ អឹម ខេ(ស្រុកកំពង់ត្រាច) មានស្រុកកំណើត នៅភូមិបុស្សត្របែក ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត។

តាមប្រភពព័ត៌មានពី សមត្ថកិច្ចមូលដ្ឋានបាន ឲ្យដឹងថា ហេតុការណ៍កាប់ប្រហារ នេះបានកើតឡើង កាលពីវេលាម៉ោង ២៣និង៤៥នាទី ពាក់កណ្តាល អធ្រាត ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុច មុខផ្ទះសំណាក់វិសាល ស្ថិតក្នុងភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។

ប្រភពដដែលបានបញ្ជាក់ថា មុនពេលកើតហេតុ នាវេលាខាងលើនៅពេល ជនរងគ្រោះកំពុងអង្គុយ និយាយគ្នាលេងជា មួយមិត្តរួមការងារ ស្រាប់តែមានជន សង្ស័យចំនួន៦នាក់ ជិះម៉ូតូ៣គ្រឿង កាន់ដាវគ្រប់ដៃ មកឈប់នៅចំណុចនោះ ហើយស្ទុះទៅកាប់ ប្រហារជនរងគ្រោះ ជាច្រើនដាវ បណ្តាលឲ្យជន រងគ្រោះរងរបួសធ្ងន់។

ភ្លាមនោះមិត្តភក្តិក៏បានដឹក ទៅកាន់មន្ទីរពេទ្យ ប៉ុន្តែដោយសារស្ថាន ភាពរបួសធ្ងន់ពេក ទើបស្លាប់បាត់បង់ជីវិត តែម្តង។

ប្រភពបញ្ជាក់ទៀតថា ក្រោយពីបាន ធ្វើសកម្មភាពរួច ក្រុមជនសង្ស័យទាំង អស់ក៏ជិះម៉ូតូឆ្ពោះទៅទិស ខាងលិចតាមដង ផ្លូវជាតិលេខ៣៣បាត់ស្រមោល។

ចំពោះករណីមានជនមិន ស្គាល់មុខធ្វើសកម្មភាព កាប់ប្រហារទៅលើភ្នាក់ងារ អេ អឹម ខេ បណ្តាលឲ្យស្លាប់នេះ គេសង្ស័យថាអាច ផ្តើមឡើងដោយ សារគំនុំ ដោយខណៈនេះ សមត្ថកិច្ចបាន និងកំពុងដុតដៃដុតជើង តាមប្រមាញ់ ស្រាវជ្រាវ រកមុខជនដៃដល់ ដើម្បីផ្តន្ទាទោសទៅ តាមផ្លូវច្បាប់។

បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចដឹកយក ទៅប្រគល់ជូនក្រុមគ្រួសារ នៅឯលំនៅដ្ឋាន ដើម្បីចាត់ចែងធ្វើ បុណ្យតាមប្រពៃណី៕ ដោយលោក សេង ណារិទ្ធ