វគ្គបណ្តុះណ្តាលរំលឹកឡើង វិញស្តីពីកិច្ចលទ្ធកម្ម និងការគ្រប់គ្រង កិច្ចសន្យាគម្រោង មូលនិធិឃុំ សង្កាត់ឆ្នាំ២០២០ នៅខេត្តកំពត

(ខេត្តកំពត)៖ រសៀលថ្ងៃសុក្រទី២៤ ខែកក្កដា​ ឆ្នាំ ២០២០ លោកស្រី យូ សុគន្ធ អភិបាលរងខេត្ត  តំណាងដ៏ខ្ពង់ខ្ពស់ លោក ជាវ តាយ អភិបាលខេត្តកំពត បានចូលរួមបើកវគ្គ បណ្តុះបណ្តាលឡើង វិញស្តីពីកិច្ចលទ្ធកម្ម និងការគ្រប់គ្រង កិច្ចសន្យាគម្រោង មូលនិធិឃុំ សង្កាត់ និងមានការអញ្ជើញ ចូលរួមពីលោកប្រធាន សាខាពន្ធដារខេត្ត លោកប្រធានរតនាគារខេត្ត លោកស្រីនាយក ទីចាត់ការផែនការ និងវិនិយោគ លោកអនុប្រធានមន្ទីររ៉ែ និងថាមពល តំណាងធនាគារ ពាណិជ្ជអេស៊ីលីដា និងកាណាឌីយ៉ា  អ្នកទទួលការគម្រោង មូលនិធិឃុំ សង្កាត់ ឆ្នាំ២០២០ និងមន្ត្រីពាក់ព័ន្ធផងដែរ។

លោកស្រី យូ សុគន្ធ អភិបាលរងខេត្ត បានមានប្រសាសន៍ថា៖ វគ្គបណ្តុះបណ្តាល រំលឹកឡើងវិញ ស្តីពីកិច្ចលទ្ធកម្ម និងការគ្រប់ គ្រងកិច្ចសន្យា គម្រោងមូលនិធិឃុំ សង្កាត់ មានសារៈសំខាន់ក្នុង ការការបម្រើ  ដល់ការអភិវឌ្ឍន៍ នៅមូលដ្ឋាន ដែលជាសំណូមពរ និងតម្រូវការ ចាំបាច់របស់ប្រជាពល រដ្ឋតាមរយៈការលើកឡើង នៅក្នុងកម្មវិធីវនិយោគ ប្រចាំរបស់រដ្ឋបាលឃុំ សង្កាត់។

គម្រោងមូលនិធិឃុំ សង្កាត់ ត្រូវបានអនុវត្តផ្អែកតាម សៀវភៅណែនាំ ស្តីពី ការអនុវត្តគម្រោង មូលនិធិឃុំ សង្កាត់ (PIM) ដោយរដ្ឋបាលឃុំ សង្កាត់ផ្ទាល់ អាស្រ័យទៅតាមលទ្ធ ភាពលនៃកញ្ចប់ថវិកា ប្រចាំឆ្នាំរបស់ខ្លួន ក្រោមជំនួយបច្ចេក ទេសពីទីចាត់ការផែនការ និងវិនិយោគខេត្ត ។

ជាក់ស្តែងសៀវភៅណែ នាំនេះបានបរិយាយពេញ លេញពីវដ្តនៃការអនុវត្ត គម្រោង នីមួយៗតាមនីតិវិធី និងបច្ចេកទេស ដោយមានការចូល រួមទទួលខុសត្រូវពី អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋ  ដើម្បីរៀបចំបាន នូវចំព័ត៌មានគម្រោង មួយគ្រប់ជ្រុងជ្រោយ និងមានប្រិសទ្ធភាព ដែលក្នុងនោះរួមាន៖ ការសិក្សាសុវត្ថិភាពដីធ្លី និងបរិស្ថាន ការសិក្សាទីវាល ការគ្រោងប្លង់ ការបាន់ស្មានតម្លៃ ការធ្វើលទ្ធកម្ម និង ការគ្រប់គ្រងកិច្ចសន្យា។

ដោយឡែកវគ្គបណ្តុះ បណ្តាលរំលឹកឡើង វិញនាពេលនេះ គឺលើកឡើង តែចំណុចខ្លះ នៅក្នុងសៀវភៅ ណែនាំស្តីពីការអនុវត្ត គម្រោងមូលនិធិឃុំ សង្កាត់ គឺ៖ ការងារលទ្ធកម្ម និងការគ្រប់គ្រង កិច្ចសន្យា ជាផ្នែកមួយសំខាន់ ដែលរដ្ឋបាលឃុំ សង្កាត់ត្រូវអនុវត្តនៅក្នុង ឆ្នាំ២០២០នេះ។

លទ្ធកម្ម គម្រោងមូលនិធិឃុំ សង្កាត់ មានលក្ខណៈ សន្សំសំចៃថវិកា តម្លាភាព និងគណនេយ្យភាព ជារួមត្រូវបាន អនុញ្ញាតឲ្យក្រុហ៊ុន អ្នកម៉ៅការដែលមាន ឈ្មោះក្នុងបញ្ជីអ្នកទទួល ការឆ្នាំ២០២០ ទូទាំងប្រទេស ចូលរួមដាក់សំណើ ដេញថ្លៃដោយគ្មានការ ហាមឃាត់ និងមានការប្រកួតប្រជែង៕ ដោយលោក សេង ណារិទ្ធ