លោក ជាវ  តាយ  ដឹកនាំកិច្ចប្រជុំបូក សរុបលទ្ធផលការងារ ប្រចាំឆមាសទី១  និងលើកទិសដៅ ការងារឆមាសទី២  របស់សាខាកាក បាទក្រហមកម្ពុជា ខេត្តកំពត

(ខេត្តកំពត)៖ នៅព្រឹកថ្ងៃទី២៣  ខែកក្កដា  ឆ្នាំ២០២០ សាខាកាកបាទ ក្រហមកម្ពុជា ខេត្តកំពត បានបើកកិច្ចប្រជុំបូក សរុបលទ្ធផលការងារ ប្រចាំឆមាសទី១ និងលើកទិសដៅ ការងារឆមាសទី២ ក្រោមអធិបតីភាព លោក ជាវ តាយ អភិបាលនៃ គណៈអភិបាលខេត្តកំពត និងជាប្រធានគណៈ កម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្តកំពត នៅសាលប្រជុំទុរេន  សាលាខេត្តកំពត។

សមាសភាពអញ្ជើញ ចូលរួមមាន៖  សមាជិក សមាជិកា គណៈកម្មាធិការសាខា  ប្រធានកិត្តិយស អនុសាខាក្រុង ស្រុក ប្រធានគណៈកម្មា ធិការអនុសាខាក្រុង ស្រុក និងក្រុមប្រតិបត្តិ សាខាសរុបចំនួន៣៨រូប។

លោក ជាវ  តាយ បានមាន ប្រសាសន៍ថា ដោយមានការយក ចិត្តទុកដាក់ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ជាពិសេសសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជា ក្នុងការតាមដានសុខ ទុក្ខបងប្អូនប្រជា ពលរដ្ឋងាយរងគ្រោះ ដោយមិនទុកឲ្យ ប្រជាពលរដ្ឋណាម្នាក់រង ទុក្ខដោយមិនមានការ ជួយជ្រោមជ្រែង ពីអាជ្ញាធរ និងថ្នាក់ដឹកនាំសាខា កាកបាទក្រហម កម្ពុជារាជធានី ខេត្តឡើយ។ ក្នុ

ងនោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រគល់អំណោយ មកសាខាកាកបាទក្រហម កម្ពុជាខេត្តកំពតរួមមាន  អង្ករ១៥តោន ថវិកា ២០.០០០. ០០០រៀល និងអាវពោង ចំនួន៣០០អាវ។

លោកបានថ្លែងកោត សរសើរដល់ សមាជិក  សមាជិកា គណៈកម្មាធិការសាខា ប្រធានកិត្តិយស អនុសាខាក្រុង ស្រុក ប្រធានគណៈកម្មា ធិការអនុសាខាក្រុង ស្រុក និងក្រុមប្រតិបត្តិ មានការសហការល្អ  ក្នុងការអនុវត្តតួនាទី ភារកិច្ចទទួលបាន លទ្ធផលល្អ និងបន្តខំប្រឹងបន្ថែម ដើម្បីឲ្យសាខាកាក បាទក្រហមខេត្តមាន ការរីកចម្រើនទៅមុខ និងបន្តកៀរគរ សប្បុរសជនជាតិ អន្តរជាតិ ក្រុមហ៊ុនឯកជន មន្ត្រីរាជការ ដើម្បីចូលរួមជាវិភាគ ទានទ្រទ្រង់គាំទ្រសកម្មភាព សាខាកាកបាទក្រហម កម្ពុជាខេត្តកំពត  ក្នុងការជួយសង្គ្រោះ បងប្អូនប្រជាពល រដ្ឋងាយរងគ្រោះ ដែលកំពុងជួបនូវ បញ្ហាខ្វះខាតក្នុងជីវភាព ប្រចាំថ្ងៃ និងជួបនូវគ្រោះ មហន្តរាយផ្សេងៗទៀត ដែលអាចកើត មានឡើងជាយថាហេតុ។

ក្នុងស្ថានភាពដែលពិភព លោកក៏ដូចជា កម្ពុជាយើងជួបវិបត្តិ នូវជំងឺកូវីដ១៩ ទាំងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសាខា កាកបាទក្រហមគ្រប់ លំដាប់ថ្នាក់ក្នុងខេត្ត តែងបានរួមសហការ គ្នាល្អ ជាមួយអាជ្ញាធរ នៅក្នុងមូល ដ្ឋានរបស់ខ្លួន ដោយបានដោះស្រាយ ការខ្វះខាតជូនប្រជាពល រដ្ឋនិងទប់ស្កាត់ការឆ្លង រីករាលដាលក្នុង សហគមន៍បាន យ៉ាងមានប្រសិទ្ធភាព។

ឆ្លៀតក្នងឱកាសនោះលោក ប្រធានក៏បានថ្លែង នូវអំណរគុណចំពោះ ឯកឧត្តម លោកឧកញ៉ា លោកឧកញ្ញ៉ា សប្បុរជនគ្រប់មជ្ឈដ្ឋាន ដែលកន្លងមកតែង បានជួយឧបត្ថម្ភគាំទ្រដល់ សាខាកាកបាទក្រហម ខេត្ត ជាថវិកាក្តី ជាសម្ភារៈក្តី ក្នុងការជួយសង្គ្រោះ បងប្អូនប្រជាពលរដ្ឋដែល ទទួលរងគ្រោះដោយ គ្រោះធម្មជាតិ និងខ្វះខាតនៅមូលដ្ឋាន។

សូមជម្រាបផងដែរថា តាមរបាយការណ៍លទ្ធ ផលក្នុងឆមាសទី១ឆ្នាំ ២០២០របស់សាខាកាក បាទក្រហមកម្ពុជាខេត្ត កំពតសម្រេចបាន ក្នុងវិស័យស្នូលទាំង៤ ក្នុងនោះរួមមានទី១.ការងារគ្រប់គ្រងគ្រោះ មហន្តរាយទី ២.ការងារសុខភាព និងការថែទាំសុខភាព ក្នុងសហគមន៍ ទី ៣.ការងារលើកកម្ពស់ គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ និងទី ៤ ការអភិវឌ្ឍន៍ស្ថាប័ន និងអភិវឌ្ឍធនធាន ដែលលទ្ធផលទាំង នេះបានឆ្លើយតបគ្រោះ មហន្តរាយហើយលទ្ធ ផលល្អប្រសើរក្នុងនោះបាន ផ្ដល់អំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋសរុប បានចំនួន២៩១៤គ្រួសារ ( ស្មើនឹង៦៩% ប្រៀប ធៀបឆ្នាំ២០១៩) ក្នុងនោះបាន ផ្ដល់ដោយអនុសាខា ចំនួន ១២៤៣ គ្រួសារ។

កិច្ចប្រជុំក៏បានដាក់ ទិសដៅបន្ត ជំរុញការងារអភិវឌ្ឍន៍ សាខានិងអនុសាខាដែល ក្នុងនោះគឺសកម្មភាព ការគ្រប់គ្រងនិងអភិវឌ្ឍន៍ ធនធានមនុស្ស និងការងាររដ្ឋបាល និងហិរញ្ញកិច្ច ទំនាក់ទំនងនិង កិច្ចសហប្រតិបត្តិការ និងការពិនិត្យតាម ដានវាយតម្លៃ របាយការណ៍ របស់សាខានិងអនុសាខា ដោយមានផែនការ សកម្មភាពមួយជាក់លាក់ និងសាខាមានប្រព័ន្ធពិនិត្យ តាមដានវាយតម្លៃនិង របាយការណ៍ដែលមាន ប្រសិទ្ធភាពនិងទៀងទាត់៕ ដោយលោក សេង ណារិទ្ធ