កិច្ចប្រជុំសាមញ្ញ លើកទី១៤ របស់ក្រុម ប្រឹក្សាខេត្តកែប អាណត្តិទី៣

(ខេត្តកែប)៖ លោក សំ សារីន ប្រធានក្រុម ប្រឹក្សាខេត្ត និង​ លោក សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប បានដឹកនាំកិច្ច ប្រជុំសាមញ្ញ លើកទី១៤ របស់ក្រុមប្រឹក្សាខេត្តកែប ដើម្បីអនុម័តលើសេចក្ដី ព្រាងរបាយការណ៍ បូកសរុបលទ្ធផលការ ងារប្រចាំឆមាសទី១ ឆ្នាំ២០២០ និងលើកទិសដៅ អនុវត្តន៍បន្ត របស់រដ្ឋបាលខេត្ត និងពិនិត្យអនុម័ត លើសេចក្ដីព្រាងសេចក្ដី សម្រេចស្ដីពីការបែង ចែកតួនាទី ភារកិច្ច និងរបៀបរបបធ្វើ ការងារជូនគណៈអភិបាលខេត្តថ្មី ។

ថ្លែងក្នុងកិច្ចប្រជុំនេះ លោក សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្ត បានលើក ឡើងថា ដោយយោងស្ថានភាពគណៈអភិបាលខេត្ត មានភាពប្រែប្រួល ផ្លាស់ប្តូរទើបរដ្ឋបាល ខេត្តសម្រេចធ្វើការ កែសម្រួលតួនាទី ភារកិច្ច និងរបៀបរបបធ្វើ ការងារជូនគណៈ អភិបាលខេត្តនេះ។

ការបែងចែកនេះរៀប ចំដោយផ្អែកទៅ លើសមត្ថភាព បទពិសោធន៍ និងឧបនិស្ស័យ របស់អភិបាលរង ខេត្តនិមួយៗ ដោយមានការពិនិត្យ ពិភាក្សាក្នុងជួរគណៈ អភិបាលខេត្ត បានពិនិត្យ និងសម្រេចជារួម។

បន្ទាប់ពីបានស្តាប់ របាយការណ៍បូក សរុបលទ្ធផលការងារ ប្រចាំឆមាសទី១ ឆ្នាំ២០២០ និងលើកទិស ដៅអនុវត្តន៍បន្ត របស់រដ្ឋបាល ខេត្តរួចមក លោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត បានបញ្ជាក់ថា រាល់សមិទ្ធផលទាំងអស់ ដែលបានដាក់បង្ហាញ ក្នុងរបាយការណ៍ ជូនកិច្ចប្រជុំក្រុមប្រឹក្សា ខេត្តនាថ្ងៃនេះ គឺកើតឡើងដោយមាន ការខិតខំប្រឹងប្រែង ដោយថ្នាក់ដឹកនាំខេត្ត គ្រប់ជាន់ថ្នាក់ មន្ទីរអង្គភាពជុំវិញខេត្ត ក្រុង ស្រុកនិងឃុំសង្កាត់ ទាំងអស់ក្នុងខេត្ត។

ទាក់ទិននឹងរបាយការណ៍ ខាងលើ លោក សោម​ ពិសិដ្ឋ​ អភិបាលខេត្ត​ បានរំលឹកដល់ មន្រ្តីជំនាញ ត្រូវយក ចិត្តទុកដាក់ចំពោះ កិច្ចការពារ ធនធានធម្មជាតិ ទប់ស្កាត់ការកាប់ ទន្ទ្រានយកដីរដ្ឋឲ្យ បានល្អ ចៀសវៀងជនខិល ខូចទន្ទ្រានយកដីរដ្ឋ ធ្វើជាកម្មសិទ្ធិឯកជន។

លោកបានបន្ថែមទៀតថា ខេត្តកែប ជាខេត្តទេសចរណ៍ ត្រូវរៀបចំអោយមាននូវ ទីលានចាក់សំរាម ទីចំណតរថយន្ត អោយបានត្រឹមត្រូវ​ ត្រូវរក្សាអោយបាន នូវសុខសុវត្ថិភាព​ សណ្តាប់ធ្នាប់សាធារណៈ​ ដើម្បីធានាជូនភ្ញៀវ ដែលមកលេងកំសាន្ត​ ។

នៅចុងបញ្ចប់នៃកិច្ចប្រជុំ​ លោក សំ សារីន ប្រធានក្រុមប្រឹក្សា​ខេត្ត​ បានសំណូមពរឲ្យមន្រ្តីទាំងអស់​ ត្រូវមានចិត្តស្មោះត្រង់​ គោរនូវតួនាទីភារកិច្ច​ រក្សាបាននូវសេចក្តីថ្លៃថ្នូ​ សាមគ្គីផ្ទៃក្នុងឲ្យបានល្អ​៕ ដោយលោក សេង ណារិទ្ធ