លោក សោម ពិសិដ្ឋ ណែនាំឲ្យក្រុមប្រឹក្សាឃុំ សង្កាត់ទូទាំងខេត្តកែប ពន្លឿនការងារធ្វើ អត្តសញ្ញាកម្ម គ្រួសារក្រីក្រតាមការ ស្នើសុំឲ្យបានលឿន និងប្រកបដោយតម្លាភាព

(ខេត្តកែប)៖ នៅក្នុងពិធីជួបជាមួយ ក្រុមប្រឹក្សាសង្កាត់ព្រៃធំ ដើម្បីពិនិត្យដំណើរការ នៃការផ្តល់អត្តសញ្ញាកម្ម គ្រួសារក្រីក្រ តាមការស្នើសុំ កាលពីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ លោក សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាល ខេត្តកែប បានណែនាំដល់ ក្រុមប្រឹក្សាឃុំ សង្កាត់ នៅក្នុងខេត្តកែប ត្រូវយកចិត្តទុកដាក់ ធ្វើអត្តសញ្ញាកម្ម គ្រួសារក្រីក្រតាមការ ស្នើសុំ ជូនប្រជាពលរដ្ឋ ឲ្យបានលឿន និងប្រកបដោយតម្លាភាព ចំគោលដៅ ដើម្បីឲ្យពួកគាត់ឆាប់ បានប័ណ្ណយកទៅ ប្រើប្រាស់សម្រួល ដល់ការលំបាក ក្នុងពេលដែល ពួកគាត់កំពុងទទួលរងផល ប៉ះពាល់សេដ្ឋកិច្ច បណ្តាលមកពីការ ឆ្លងរាលដាលជា សាកលនៃជំងឺកូវិត២៩។

លោកបានបន្តទៀតថា រាជរដ្ឋាភិបាលកំពុង យកចិត្តទុកដាក់ ជំរុញគោលនយោ បាយការពារសង្គម និងបានដាក់ចេញ នូវវិធានការអន្តរាគមន៍ ជំនួយសង្គម សំដៅ ជួយសម្រួលការលំបាក និងលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ តាម រយៈការឧបត្ថម្ភ សាច់ប្រាក់ជូនបងប្អូន ប្រជាពលរដ្ឋដែល មានប័ណ្ណសមធម៌ ឬបណ្ណក្រីក្រ ។

ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានបញ្ជាក់ដែរថា  គឺនៅគ្រប់ឃុំសង្កាត់ ទូទាំងខេត្តត្រូវតែបន្តជួប ជាមួយអាជ្ញាធរមូល ដ្ឋាន ដើម្បីជំរុញការងារ ផ្តល់អត្តសញ្ញាណកម្ម គ្រួសារក្រីក្រ ឆាប់ទទួលបានប័ណ្ណ និង បន្តចុះជាប់ជា ប្រចាំជាមួយប្រជាពលរដ្ឋ ដើម្បីស្វែងយល់ពីទុក្ខកង្វល់ បញ្ហាប្រឈម សំណូមពរ ក៏ដូចជាការលំបាកនានា របស់បងប្អូនប្រជាពលរដ្ឋ។

ជាមួយគ្នានេះ លោកបានក្រើនរំលឹក ដល់បងប្អូនទាំងអស់ សូមឲ្យបន្តអនុវត្ត វិធានការអនាម័យ វិធានការរក្សាគម្លាត ឲ្យបានជាប់ជាប្រចាំ ទៅតាមការណែនាំរបស់ ក្រសួងសុខាភិបាល ដើម្បីការពារការឆ្លង រាលដាលនៃជំងឺ ដ៏កាចសាហាវ កូវិត១៩នេះ។

សូមជម្រាបថា បើតាមការឲ្យដឹង ពីលោកគង់ សាវ៉ាត ប្រធានមន្ទីរផែនការខេត្ត បញ្ជាក់ថា មកដល់ថ្ងៃ១៩ ខែកក្កដា ឆ្នាំ២០២០នេះ គ្រួសាក្រីក្រដែល ស្មើសុំថ្មីទូទាំងខេត្ត មានចំនួន ៣៤២គ្រួសារ ក្នុងនោះ ក្រីក្រកម្រិត១ចំនួន១១៤គ្រួសារ ក្រីក្រកម្រិត២ចំនួន ២២៨គ្រួសារ ហើយយើងនៅ តែបន្តចុះសម្ភាសតាម ការស្មើសុំរបស់ប្រជាពលរដ្ឋ ដើម្បីផ្តល់ប័ណ្ណជាបន្តបន្ទាប់។

ដោយឡែកទិន្នន័យ គ្រួសារក្រីក្រសរុប ពីឆ្នាំ២០១៧ មានចំនួន ១.៤២១គ្រួសារ ត្រូវបានធ្វើ បច្ចុប្បន្នភាព និងបានពិនិត្យ សម្រេចដកចេញ ពីគ្រួសារក្រីក្រ សរុប ១៧៣ គ្រួសារ នៅសល់ ១២៤៨គ្រួសារ។

ក្នុងឱកាសអញ្ជើញត្រួត ពិនិត្យដំណើរការផ្តល់ ប័ណ្ណក្រីក្រជូន ប្រជាពលរដ្ឋនេះ លោកអភិបាលខេត្ត ក៏បានផ្តល់ជូន ដល់សមាជិកក្រុមប្រឹក្សា សង្កាត់ ម្នាក់១០ម៉ឺនរៀល មេភូមិ ៥ម៉ឺន រៀល និងផ្តល់ជូនប័ណ្ណ ក្រក្រីជូនប្រជាពល រដ្ឋដែលទើបស្នើ សុំថ្មីចំនួន៦៨គ្រួសារ និងថវិកា ម្នាក់ៗមួយចំនួនផងដែរ៕ ដោយលោក សេង ណារិទ្ធ