លោកអ៊ុំរាត្រីចូលរួម បើកកិច្ចប្រជុំស្តីការ ផ្សព្វផ្សាយសារាចណ៍ ណែនាំស្តីពីនិតិវីធី បច្ចេកទេសនៃការ រៀបចំគម្រោងថវិការរបស់ រដ្ឋាបាលថ្នាក់ក្រោមជាតិ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០២០

(ខេត្តបន្ទាយមានជ័យ)៖ នៅសាលប្រជុំសាលាខេត្ត បានបើកកិច្ចប្រជុំស្តីការ ផ្សព្វផ្សាយសារាចណ៍ ណែនាំពីនិតិវីធីបច្ចេក ទេសនៃការរៀបចំគម្រោង ថវិការរបស់រដ្ឋាបាល ថ្នាក់ក្រោមជាតិសម្រាប់ ការគ្រប់គ្រងឆ្នាំ ២០២០នៅព្រឹក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ដោយមានការចូល មន្ត្រីជាន់ខ្ពស់ថ្នាក់ ខេត្តលោកអ៊ុំរាត្រី អភិបាលបន្ទាយមានជ័យ លោកបឹងគឹមសឹង ប្រធានមន្ទីរហិរញ្ញវត្ថុ មេក្រុងស្រុក មេឃុំ ចៅសង្កាត់ ស្មៀនឃុំសង្កាត់ និងអ្នកពាក់ព័ន្ធជាច្រើននាក់។

ក្នុងកិច្ចប្រជុំនោះលោក ប៉ឹងគឹមសឹង ប្រធានមន្ទីរហិរញ្ញវត្ថុ ខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា កិច្ចប្រជុំស្តីការផ្សព្វផ្សាយ សារាចណ៍ណែនាំស្តី ពីនិតិវីធីបច្ចេកទេស នៃការរៀបចំគម្រោង ថវិការរបស់រដ្ឋាបាល ថ្នាក់ក្រោមជាតិសម្រាប់ ការគ្រប់គ្រងឆ្នាំ២០២០ នេះវាមានសារះ សំខាន់ណាស់ សម្រាប់លោក លោកស្រីជាមន្ត្រីរាជការ ដែលពាក់ព័ន្ធតាមរយះ ការផ្តល់ជាគោលការណ៍ នែនាំថ្មីៗ ដែលជាមូលដ្ឋាន សំរាប់រដ្ឋបាលថ្នាក់ ក្រោមជាតិរៀបចំគំរោង ថវិការឆ្នាំ២០២០របស់ខ្លួន ប្រកបដោយប្រសិទ្ធិ ភាពនិងស័ក្តិសិទ្ធភាព ធានាការគ្រប់គ្រង ការអនុវត្តថវិការដើម្បី ឈានទៅបង្កើតលទ្ធ ផលជាក់ស្តែង ដែលអាចវាសវែងបាន និងការរួមចំណែកដោយ ផ្ទាល់ក្នុងការសម្រេចគោល បំណងនយោបាយអា ទិភាពរបស់រដ្ឋាភិ បាលថ្នាក់ក្រោមជាតិ។

លោកបានបញ្ជាក់ ឲ្យដឹងទៀតថាដើម្បី សម្រេចបាននូវគោល ដៅនៃការធ្វើទំនើបកម្ម និង ការពង្រឹងប្រព័ន្ធថវិការ នៅរដ្ឋបាលថ្នាក់ក្រោម ជាតិស្របតាមក្របខណ្ឌ គោលនយោបាយ ហិរញ្ញវត្ថុសាធារណះ និងថវិការឆ្នាំ២០២០រ ដ្ឋាភិបាលបានកំណត់ គោលដៅសូចនាករហិរញ្ញ វត្ថុសាធារណះសម្រាប់ ឆ្នាំ២០២០ដែលចែង ក្នុងច្បាប់រួចជាស្រេចហើយ។

ក្នុងនោះលោកអ៊ុំរាត្រី បានមានប្រសាសន៍ ថាអភិបាលក្រុង ស្រុក ប្រធានការិយាល័យរដ្ឋបាល ហិរញ្ញវត្ថុស្រុក ក្រុង លោកចៅសង្កាត់ ឃុំ ស្មៀន និងមន្ត្រីពាក់ព័ន្ធក្រោយ ពីបានចូលរួមកិច្ចប្រជុំ នេះហើយត្រូវ យកចំណេះដឹង និងសមត្ថភាព គួបផ្សំនិងបទ ពិសោធន៍ការងារ ដើម្បីធានាឲ្យប្រាកដ ថាការរៀបចំ គំរោងថវិការឆ្នាំ២០២០ នេះអាចសម្រេចបាន សមិទ្ធិផលតាមគោលដៅ សូចនាករដែលបានកំណត់។

លោកបានបញ្ជាក់ ឲ្យដឹងទៀតថាគម្រោង ថវិការឆ្នាំ២០២០នេះ ជាការត្រៀមចាប់ផ្តើម នៃដំណើឆ្ពោះ ទៅរករបត់ថ្មីនៃការងារ គ្រប់គ្រងថវិការស្របតាម យុទ្ធសាស្ត្រនៃការតែ ទម្រង់ប្រព័ន្ធថវិការរដ្ឋ បាលថ្នាក់ក្រោម ជាតិឆ្នាំ២០២០នេះ៕89