លោក ហេង ប្រាណ ត្រូវបានប្រកាស តែងតាំងជាប្រធាន មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តកែប

(ខេត្តកែប)៖ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ លោក ខាយ ឃុនហេង រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់ តំណែងប្រធានមន្ទីរ ប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តកែប នៅសាលាខេត្តកែប។

ពីធីប្រកាសតែងតាំង និងចូលកាន់តំណែងនេះ បានធ្វើឡើងនៅ សាលាខេត្តកែប ដែលមានការអញ្ជើញចូលរួម​ ដោដោយលោក សំ​ សារីន​ ប្រធានក្រុមប្រឹក្សាខេត្តកែប​ និងលោក សោម ពិសិដ្ឋ អភិបាល​នៃគណអភិបាលខេត្ត​ ,អភិបាលរងខេត្ត ថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក និងក្រុមយុវជន សរុបប្រមាណ២០០នាក់។

ក្នុងឱកាសនោះ លោក ខាយ ឃុនហេង រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានមានប្រសាសន៍ថា​ លោក​ សាម​ ណូក​ បានដល់អាយុ​ ត្រូវដាក់អោយចូល និវត្តន៍ស្របតាមច្បាប់ ស្តីពីការគ្រប់គ្រង មន្រ្តីរាជការស៊ីវិល​ និងត្រូវតែងតាំង​ លោក​ ហេង​ ប្រាណ​ ជាប្រធានមន្ទីរ ប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តជំនួសវិញ។

លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប​ បាន​ថ្លែងថា​ការប្រកាស ​ចូលកាន់​មុខតំណែង ​ប្រធាន​មន្ទីរនា ពេលនេះ​គឺជា​ការប្រគល់​ ភារកិច្ច​និង​ជាការ​ផ្តល់ នូវ​ការទទួលខុសត្រូវ​មួយ ​ថែមទៀត​ដែល​តម្រូវ ឱ្យ​សាមីខ្លួន​ ​ត្រូវតែ​បញ្ចេញ​ឱ្យអស់ ​សមត្ថភាព​លទ្ធភាព​ និង​ទេពកោសល្យ​ ដើម្បី​ជម្នះបានរាល់ ការលំបាកនានាដែល កើតមានឡើងកន្លងមក ​ហើយ​ចាំបាច់​ត្រូវ​សហការ​ ជាមួយ​ថ្នាក់ដឹកនាំ​និង​មន្ត្រី​ ក្រោមឱវាទ​ដើម្បី​ ធ្វើឱ្យ​អង្គភាព​មានការ ​ប្រែប្រួល​មុខមាត់​ថ្មី​ សំដៅ​ធានា​ឱ្យបាន​នូវ​ ភារកិច្ច​ស្នូល​ទាំងឡាយ​ ដែលអង្គភាពត្រូវបំពេញ និង​ទទួលខុសត្រូវ​ ចំពោះមុខ​ក្រសួង ​ប្រៃសណីយ៍​ និងទូរគមនាគមន៍ ​ព្រមទាំង​ភារ កិច្ច​ទាំងឡាយ​ផ្សេងៗ ​ទៀត​ទៅតាម​ការចាំបាច់ ​ដែល​រដ្ឋបាលខេត្ត​ប្រគល់ជូន​។

លោកបានបន្ថែមទៀតថា ខេត្តកែបជាប៉ូលទេសចរណ៍ មួយដ៏សំខាន់របស់ព្រះ រាជាណាចក្រ​កម្ពុជា  ដែលមានឆ្នេរសមុទ្រល្អស្រស់​ ​និង​តំបន់​ទេសភាព​ធម្មជាតិ ​អេកូ​-​ទេសចរណ៍ ​ច្រើន​ទៀត​សម្រាប់​ភ្ញៀវទេសចរ មក​ទស្សនា​កម្សាន្ត​។​​

លោកបាន​បន្តថា ទោះ​ស្ថិតក្នុង​ដំណាក់ កាល​ផលប៉ះពាល់​នៃ ​ជំងឺ​កូ​វីដ​-១៩ ក៏ដោយ​ក៏​រដ្ឋបាល ខេត្តកែប​ បបាននិងកំពុង ជំរុញនិងយកចិត្តទុក ដាក់លើការកែលំ អសោភណ្ឌភាព​ក្រុង​ឱ្យ បាន​កាន់តែ​ល្អ ប្រសើរ​ថែមទៀត​​ ក្នុងនោះរួមមានផ្លូវ​ថ្នល់​ ពង្រីកឆ្នេរ​ និងកិច្ចការការពារអនាម័យ បរិស្ថានជាដើម​៕ ដោយលោក សេង ណារិទ្ធ