លោក សោម ពិសិដ្ឋ ដឹកនាំកិច្ចប្រជុំ គណៈអភិបាលខេត្តកែប

(ខេត្តកែប)៖ នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២០​ រដ្ឋបាលខេត្តកែបរៀប ចំកិច្ចប្រជុំគណៈអភិបាលខេត្ត ក្រោមការដឹកនាំដោយ លោក​ សោម ពិសិដ្ឋ អភិបាល នៃគណ: អភិបាលខេត្តកែប និងមានការអញ្ជើញ ចូលរួមអភិបាលរងខេត្ត នាយករដ្ឋបាល និងមន្រ្តីពាក់ព័ន្ធ មួយចំនួនផងដែរ។

កិច្ចប្រជុំនេះ មានគោលបំណង ដើម្បីពិនិត្យ ពិភាក្សាលើសេចក្តី ព្រាងសេចក្តីសម្រេចពី ការបែងចែកតួនាទី ភារកិច្ច និងរបៀបរបបការងារ ជូនគណៈអភិបាលខេត្ត ដើម្បីយកស្នើសុំទៅ ក្រសួងមហាផ្ទៃផ្តល់ អនុលោកភាពក្នុងការបន្ត។

ពិនិត្យ ពិភាក្សាលើសេចក្តី ព្រាងសេចក្តី សម្រេចកែសម្រួល និងតែងតាំងសមាស ភាពក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្ត ក្រុង ស្រុក និងលេខាធិការដ្ឋានក្រុមការងារ។

ក្នុងកិច្ចប្រជុំនេះផងដែរ ក៏មានការផ្សព្វផ្សាយ លិខិតរបស់​ក្រសួង​មហាផ្ទៃ​ស្តីពី ភាពមិនប្រក្រតី របស់មន្រ្តីក្រុមប្រឹក្សាឃុំ សង្កាត់មួយចំនួនក្នុងការ អនុវត្តកម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុង អំឡុងពេលប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ-១៩ ផងដែរ ។

ក្នុងកិច្ចប្រជុំ លោក សោម ពិសិដ្ឋ អភិបាលខេត្ត បានលើកយកបញ្ហាមួយ ចំនួនពាក់ព័ន្ធនឹងការងារ ការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការ​កែ​លម្អ​សោភណភាព​ គម្រោង​អភិវឌ្ឍ​នានា​ ដូចជាដែនដី​ នគរ​រូបនីយកម្ម​ សំណង់​ អនាម័យ​ បរិស្ថាន​ បង្ការ​ទប់ស្កាត់​បទល្មើស​ធនធានធម្មជាតិ​ ដើម្បីពិភាក្សាក្នុងកិច្ចប្រជុំផងដែរ៕ ដោយលោក សេង ណារិទ្ធ