រថយន្តអាជីករខ្មែរ ចូលទៅមើលទំនិញ របស់ខ្លួនក្នុងផ្សារ៉ុងក្លឿរ បានហើយព្រឹកនេះ…..

(ក្រុងប៉ោយប៉ែត)៖ រថយន្តរបស់អាជីករខ្មែរ ចំនួន៥០គ្រឿង ចូលទៅមើលទំនិញ របស់ខ្លួននៅក្នុង ផ្សារ៉ុងក្លឿរត្រូវបាន អនុញ្ញាតិអោយចូល តាមច្រកទ្វារអន្តរ ជាតិប៉ោយប៉ែត ខ្លងលឹក ហើយកាលពីព្រឹក ថ្ងៃទី១៥ខែកក្កដា ឆ្នាំ២០២០ បន្ទាប់ពីអាជ្ញាធរ ខេត្តបន្ទាយមានជ័យ និងអាជ្ញាធរខេត្តស្រះកែវ បានពិភាក្សាគ្នានាពេលកន្លងមក។

មន្ត្រីនគរបាលអន្តោរ ប្រវេសន៍ច្រកទ្វារ អន្តរប៉ោយប៉ែតបាន ប្រាប់អោយដឹងថា រថយន្តអាជីករខ្មែរ ដែលត្រូវបានអនុញ្ញាតិ អោយចូលទៅក្នុង ផ្សាររ៉ុងក្លឿរត្រូវបានអាជ្ញាធរ ថៃសម្រេចអោយចូល ទៅមើលទំនិញគឺ មានចំនួន៥០គ្រឿងហើយក្នុង មួយគ្រឿងអោយមានមនុស្ស ចំនួន០២នាក់ នៅក្នុងរថយន្ត តែមិនអនុញ្ញាតិអោយ មានការលក់ដូរនោះឡើយ។

មន្ត្រីនគរបាលអន្តោរ ប្រវេសន៍ច្រកទ្វារ អន្តរប៉ោយប៉ែតដ៏ ដែលបានបញ្ជាក់ អោយដឹងទៀតថានៅ ព្រឹកនេះយោងតាម តួរលេខដែលកម្លាំងជំនាញ ទទួលបាននៃការចូល រថយន្តរបស់អាជីករ ខ្មែរជាក់ស្តែងគឺមាន ចំនួន៣៦គ្រឿង ហើយត្រូវបានចូល ទៅមើលទំនិញក្នុង ផ្សារ៉ុងក្លឿរដោយ សុវត្ថភាពផងដែរ។

ឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត បន្ទាយមានជ័យបាន ប្រាប់អោយដឹងថា ក្រោយពីបានពិភាក្សារគ្នា ជាមួយនិងអាជ្ញាធរ ខេត្តស្រះកែវប្រទេសថៃគឺ អាជ្ញាធរថៃតម្រូវ អោយអាជីករខ្មែរ យើងបំពេញឯកសា អោយបានត្រឹមត្រូវ មុននិងចូលបានមួយថ្ងៃ។

ឯកឧត្តម ង៉ោ ម៉េងជ្រួន បានប្រាប់អោយ ដឹងទៀតថារថយន្តអាជីករ ខ្មែរដែលតម្រូវអោយ ចូលទៅមើល ទំនិញនៅក្នុងផ្សាររ៉ុងក្លឿរ ប្រទេសថៃ បានត្រូវមាន ឯកសាររថយន្ត កាតចេញចូលផ្សារថៃ បរដឺផាត ប៉ាស់ស្ព័រ និងមកបំពេញ ឯកសារបន្ថែម នៅការិយាល័យ សម្របសម្រួលរបស់ រដ្ឋបាលក្រុងប៉ោយប៉ែត ដែលមានទីតាំងនៅស្ថានីយ៍ រថភ្លើងក្រុងប៉ោយប៉ែត។

ឯកឧត្តម ង៉ោ ម៉េងជ្រួន បានបញ្ជាក់ថាផ្សារ រ៉ុងក្លឿរប្រទេសថៃ បានចែកចេញ ជា៦ផ្សារជាប់ៗគ្នា ហើយបានចែកចេញ ជា៦ថ្ងៃក្នុងមួយថ្ងៃ ចូលបានចំនួនតែ០១ផ្សារ ប៉ុណ្ណោះគឺ ចូលចាប់ពីម៉ោង០៨និង០០នាទីព្រឹកនិង ត្រឡប់មកវិញ នៅម៉ោង១៣និង០០នាទី មានរយៈពេល៥ម៉ោង ហើយក្នុងការចូល ទៅក្នុងផ្សារនោះរួមមាន ថ្ងៃអាទិត្យអោយ ចូលផ្សារអិនឌូចិន ថ្ងៃច័ន្ទអោយចូល ផ្សារហ្គោលឌិនក្រែន (ផ្សារថ្មី) ថ្ងៃអង្គារអោយចូលផ្សារ អ ប៉​ ច​(ផ្សារចាស់) ថ្ងៃពុធអោយចូលផ្សារ បែនចាវ៉ាន់ ថ្ងៃព្រហស្បតិ៍ ចូលផ្សាររ៉ាត់តាណាក់ថាំ ថ្ងៃសុក្រអោយចូល ផ្សារដេតថៃ។

សូមរំលឹកផងដែរថា បន្ទាប់ពីមានការផ្ទុះ ឡើងនូវជំងឺកូវិដ១៩ ទូរទាំងពិភពលោក រដ្ឋាភិបាលថៃបាន សម្រេចបិទទ្វារព្រំដែន កាលពីចុងខែមិនាឆ្នាំ ២០២០គិតមកដល់ បច្ចុប្បន្ននេះមានរយៈ ពេលជាង៣ខែមក ហើយធ្វើអោយអាជីករខ្មែរ ដែលប្រកបអាជីកម្ម ក្នុងផ្សាររ៉ុងក្លឿរមានការ ព្រួយបារម្មដោយ ខ្លាចខូចខាតទំនិញ របស់ខ្លួនព្រោះមិនបាន ចូលមើលអស់ជា ច្រើនខែទៀតផងនោះ។

ដោយមានការ យកចិត្តទុកដាក់ ពីអាជ្ញាធរ ខេត្តបន្ទាយមានជ័យ រដ្ឋបាលខេត្តបន្ទាយមានជ័យបាន បើកិច្ចពិភាក្សាជាមួយ  រដ្ឋបាលខេត្តស្រះកែវ ប្រទេសថៃ ទើបសម្រេចអោយ មានរថយន្ត អាជីករខ្មែរ  ចូលទៅមើលទំនិញ របស់ខ្លួនបាន នៅក្នុងផ្សាររ៉ុងក្លឿរ គឺបានចំនួន៥០គ្រឿង ក្នុងមួយថ្ងៃផងដែរ៕ ដោយ៨៩