ប្រជាពលក្រីក្រ ចំនួនពីរគ្រួសារ នៅភូមិដាសស្គរ ឃុំបឹងសាលាខាងជើង ត្រូវបានអាជ្ញាធរ ស្រុកកំពង់ត្រាចសង់ ផ្ទះជូនម្នាក់១ខ្នង

(ខេត្តកំពត)៖ ដោយមើលឃើញ ស្ថានភាពរស់នៅរបស់ ប្រជាពលរដ្ឋចំនួន ២គ្រួសារ ស្ថិតក្នុងភូមិដាសស្គរ ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត មានបញ្ហាខ្វះខាតខ្លាំង នៅរសៀលថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២០ លោក ជួន សុភា អភិបាលរង ស្រុកកំពង់ត្រាច រួមជាមួយអាជ្ញាធរ ភូមិ ឃុំ នៃឃុំបឹង សាលាខាងជើង បានគៀរគរថវិកា ដើម្បីជួយសាងសង់ ផ្ទះជូនប្រជាពលរដ្ឋ ចំនួន២គ្រួសារ  ស្ថិតក្នុងភូមិ សាស្ត្រខាងលើ។

តាមការបញ្ជាក់ពីលោក ជួន សុភា អភិបាលរង ស្រុកកំពង់ត្រាច បានឱ្យដឹងថា លំនៅដ្ឋានដែលត្រូវ អាជ្ញាធរសាងសង់ ជូននៅរសៀលនេះ ត្រូវផ្តល់ជូនប្រជាពល រដ្ឋទីទ័លក្រមួយគ្រួសារ ប្តីឈ្មោះ ហ៊ុយ ជិន និងប្រពន្ធឈ្មោះ នូ ធីតា ស្ថិតក្នុងភូមិដាសស្គរ ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត មានទំហំ៥ម៉ែត្រ គុណនឹង ៦ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី ហើយការសាង សង់នេះស្ថិតក្រោម ការផ្តួចផ្តើមពីសំណាក់ លោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត លោកស្រី យូ សុគន្ធ អភិបាលរងខេត្ត ព្រមទាំងមានការ ចូលរួមចំណែកពីសំណាក់ អាជ្ញាធរគ្រប់ជាន់ថ្នាក់នៅ ក្នុងស្រុកកំពង់ត្រាច និងអាជ្ញាធរ មូលដ្ឋានផងដែរ។

ដោយឡែក ចំពោះប្រជាពលរដ្ឋ មួយគ្រួសារទៀត ប្តីឈ្មោះ ហ៊ុយ រិន ប្រពន្ធឈ្មោះ ហ៊ុយ រី ដែលកំពុងមានបញ្ហាខ្វះ ខាតខាងជីវភាពដែរនោះ អាជ្ញាធរស្រុក នឹងគិតគូរសង់ ផ្ទះជូនគាត់ គឺមានទំហំ៥ម៉ែត្រ គុណនឹង៦ ម៉ែត្រដូចផ្ទះខាងលើដែរ ដោយការសាងសង់នេះ នឹងចាប់ផ្តើមនៅ សប្តាហ៍ក្រោយ នេះហើយ។

ក្នុងឱកាសនោះ លោក ជួន សុភា បានមានប្រសាសន៍ថា ជានិច្ចកាលថ្នាក់ដឹក នាំគ្រប់លំដាប់ ថ្នាក់ក្នុងខេត្តកំពត ពិសេសអាជ្ញាមូល ដ្ឋានតែងតែរួមសុខរួម ទុក្ខជាមួយបងប្អូនប្រជា ពលរដ្ឋគ្រប់មជ្ឈដ្ឋាន មិនថានៅទីណាឱ្យតែ ពលរដ្ឋជួបការលំបាក ត្រូវតែជួយទំនុកបំរុង ដោយគ្មានការរើសអើង។

លើសពីនេះ លោកក៏បានណែ នាំដល់បងប្អូនប្រជា ពលរដ្ឋទាំងអស់ត្រូវខិត ខំប្រឹងប្រែងបង្កបង្កើនផល  ចិញ្ចឹមសត្វ និងដាំដំណាំរួមផ្សំផ្សេងៗ ដើម្បីផ្គត់ផ្គង់ជីវភាព រស់នៅប្រចាំថ្ងៃឱ្យកាន់ តែមានជីវភាពធូរធា ហើយត្រូវ ចូលរួមគោរព ច្បាប់ចរាចរណ៍ ចេះរក្សាអនាម័យ រស់នៅស្អាត បរិភោគស្អាត និងបន្តចូលរួមបង្ការ ទប់ស្កាត់ កុំឱ្យមានការ ចម្លងជំងឺកូវីដ១៩ ក្នុងសហគមន៍របស់យើង ដោយត្រូវអនុវត្ត តាមការណែនាំរបស់ ក្រសួងសុខាភិបាល ឱ្យបានជាប់ជាប្រចាំ៕ ដោយលោក សេង ណារិទ្ធ