ខេត្តកំពតបើកសម្ពោធ ផ្សារចុងសប្តាហ៍ដើម្បី ជំរុញទីផ្សារផលិតផល កសិកម្មខ្នាតតូច ដល់កសិករ

(ខេត្តកំពត)៖ ដើម្បីជំរុញកំណើន សេដ្ឋកិច្ចប្រកប ដោយបរិយាបន្ន លើទីផ្សារសម្រាប់ ផលិតផលកសិកម្ម ដែលមានតម្លៃខ្ពស់ និងការអភិវឌ្ឍ ចង្កោមផលិតផល តាមមូលដ្ឋានដែល ក្រុមផលិតជាកសិករ ខ្នាតតូចនិងកសិករ ក្រីក្រអាចទទួលបាន ផលប្រយោជន៍រួមគ្នានោះ នៅចុងសប្តាហ៍នា ចុងខែមិថុនា ឆ្នាំ ២០២០ នេះ ក្នុងខេត្តកំពត ក្រោមការរៀបចំ សម្របសម្រួលឡើង ដោយមន្ទីរពាណិជ្ជកម្មខេត្ត និងក្រោមការ ចូលរួមពីលោក ភូ លិ អភិបាលរងខេត្តកំពត បានបើកសម្ពោធដាក់ឲ្យ ដំណើរការផ្សារចុង សប្តាហ៍តាំងលក់ ផលិតផលកសិកម្ម បន្លែសរីរាង្គ បន្លែសុវត្ថិភាព និងសាច់មាន់ស្រែ ធម្មជាតិ ព្រមទាំង ផលិតផលស្នាដៃខ្មែរ ដើម្បីបម្រើសេចក្ដីត្រូវការ ម្ហូបអាហារនិងការប្រើប្រាស់ របស់ប្រជាពលរដ្ឋទូទៅ ជាលក្ខណៈគ្រួសារ និងការកម្មង់ទិញ របស់ក្រុមហ៊ុនបន្តដាក់ លក់ទីផ្សារទំនើបក្នុងព្រះ រាជាណាចក្រកម្ពុជា។

ទីតាំងសម្ពោធដាក់តាំង បង្ហាញលក់ផលិត ផលកសិកម្មនេះ ធ្វើឡើងនៅសួន ច្បារក្នុងភូមិ១ឧសភា  សង្កាត់កំពង់កណ្ដាល ក្រុងកំពត មានការចូលរួម ពីថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត តំណាងក្រសួងពាណិជ្ជកម្ម កសិករផលិត និងប្រជាពលរដ្ឋ ប្រកបដោយជំនឿចិត្ត លើសុវត្ថិភាព ម្ហូបអាហារ គ្មានជាតិគីមី។

លោក ស្រី កុម្ភៈ ប្រធានមន្ទីរពាណិជ្ជកម្ម ខេត្តបានឲ្យដឹងថា ការបង្កើតឲ្យមានផ្សារ ចុងសប្តាហ៍នេះឡើង គឺអនុវត្តន៍តាម គម្រោងជំរុញទីផ្សារ សម្រាប់កសិកម្ម ខ្នាតតូច( AIMS) ដែលជាគម្រោងរួមគ្នា របស់រាជរដ្ឋាភិបាលកម្ពុជា (RGC) និងមូលនិធិអន្តរជាតិ សម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD)  ដើម្បីធ្វើឲ្យកំណើនប្រកប ដោយបរិយាបន្នលើទីផ្សារ និងសម្រាប់ផលិតផលក សិកម្មដែលមានតម្លៃខ្ពស់ និងការអភិវឌ្ឍចង្កោម ផលិតផលតាមមូលដ្ឋាន ដែលក្រុមផលិត ជាកសិករខ្នាតតូច និងជាកសិករក្រីក្រ អាចទទួលបាន ផលប្រយោជន៍រួមគ្នា។

លោកប្រធានមន្ទីរ បានបន្តទៀតថា ការបង្កើតឲ្យមានផ្សារចុង សប្តាហ៍នេះឡើងទៀតសោត គឺមានជារៀងរាល់ ចុងសប្តាហ៍ថ្ងៃសៅរ៍និង ថ្ងៃអាទិត្យដែលដាក់តាំង លក់នូវផលិតផលកសិកម្ម មានបន្លែសរីរាង្គ និងបន្លែសុវត្ថិភាព និងមាន់ស្រែធម្មជាតិ ព្រមទាំងផលិតផល កសិកម្មដទៃទៀតសម្រាប់ បម្រើនូវសេចក្ដីត្រូវការ របស់ប្រជាពលរដ្ឋ ទូទៅពិសេសភ្ញៀវទេសចរ ដែលមកកម្សាន្តរៀងរហូត ចុងសប្តាហ៍ នៅខេត្តកំពតនេះតែម្តង ក៏អាចមកទិញយក ទៅហូបបានដែរ។

ថ្លែងនៅក្នុងពិធី សម្ពោធ លោក ភូ លិ អភិបាលរងខេត្ត បានបញ្ជាក់ថា ក្រោមការគិតគូរយក ចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងការខិតខំ របស់អាជ្ញាធរខេត្ត បច្ចុប្បន្នមានការរីកចម្រើន លើគ្រប់វិស័យគួរឲ្យកត់សម្គាល់។

តាមរយៈការរីកចម្រើនប៉ុន្មាន ឆ្នាំចុងក្រោយនេះធ្វើឲ្យ កំណើនជីវភាពប្រជាពល រដ្ឋបានកាន់តែប្រសើរឡើង ដូច្នេះការបង្កើតឱ្យ មានផ្សារចុងសប្តាហ៍ លក់ផលិតផល កសិកម្មនេះឡើង ក្នុងនាមរដ្ឋបាលខេត្ត លោកសូមគាំទ្រលើកទឹក ចិត្តដល់កសិករអ្នកផលិត និងសូមកោតសរសើរ ដល់មន្ទីរជំនាញនិង អាជ្ញាធរពាក់ព័ន្ធ ពិសេសមន្ទីរពាណិជ្ជ កម្មខេត្តកំពត សូមបន្តជំរុញកិច្ចសហការ គ្នាជាមួយអ្នកពាក់ព័ន្ធឲ្យបាន កាន់តែល្អប្រសើរថែមទៀត ដើម្បីឱ្យទីផ្សារចុងសប្ដាហ៍ នេះមានដំណើរការជានិរន្តរ៍ សម្រាប់បម្រើនូវ សេចក្ដីត្រូវការ ម្ហូបអាហារ បន្លែសរីរាង្គ បន្លែសុវត្ថិភាព ធានាបានសុខភាពល្អ ដល់ប្រជាពលរដ្ឋទូទៅ ពិសេសភ្ញៀវទេសចរដែល មកកម្សាន្តក្នុងខេត្តកំពត នៅរៀងរាល់ចុងសប្តាហ៍ បានមកចូលរួមគ្រាំទ្រ ទិញយកទៅហូប និងក៏ដើម្បីលើកកំពស់តម្លៃ និងការអភិវឌ្ឍចង្កោម ផលិតផលកសិកម្មតាម មូលដ្ឋាន ដែលក្រុមផលិត ជាកសិករខ្នាតតូច និងកសិករ ក្រីក្រអាចទទួលបានផល ប្រយោជន៍រួមគ្នាផងដែរ៕  ដោយលោក សេង ណារិទ្ធ