កម្លាំងកងរាជអាវុធហត្ថ ស្រុកបុរីអូរស្វាយនិង កម្លាំងអាវុធហត្ថខេត្ត ស្ទឹងត្រែងសហការការ ជាមួយកម្លាំងរដ្ឋបាល ព្រៃឈើបន្តចុះបង្ក្រាប បទល្មើសឈើខុសច្បាប់!

(ខេត្តស្ទឹងត្រែង)៖ ឈើផ្ចឹកមានចំនួនជាង ៨មែត្រគូបបន្ថែមទៀត ត្រូវបានកម្លាំងកងរាជ អាវុធហត្ថស្រុក បុរីអូរស្វាយនិងកម្លាំង អាវុធហត្ថខេត្តស្ទឹងត្រែង សហការការជាមួយ កម្លាំងរដ្ឋបាលព្រៃឈើដុង ក្រឡបានបន្តចុះបង្ក្រាប បទល្មើសឈើខុសច្បាប់ ដែលឈ្មួញបានយកទៅ លាក់ទុកក្នុងទឹកស្រះជម្រៅ ៣ទៅ៤មែត្រ។

ការបង្ក្រាបនោះបានធ្វើ ឡើងនៅល្ងាចថ្ងៃ ទី២៧មិថុនាឆ្នាំ២០២០ ស្ថិតក្នុងភូមិ រិទ្ធីសែនជ័យ២(ភូមិឧបសម្ព័ន្ធ) ឃុំអូរស្វាយស្រុក បុរីអូរស្វាយសែន ជ័យខេត្តស្ទឹងត្រែង មន្ត្រីអាវុធ ហត្ថខេត្តស្ទឹងត្រែង បានអោយដឹងថា ដោយមានបទបញ្ជា ផ្ទាល់ពីឧត្តមសេនីយត្រី អៀងវ៉ាន់ឌីមេបញ្ជា ការកងរាជអាវុធហត្ថ ខេត្តនិងមានការសម្រប សម្រួលពីលោក ជេត ខេមរ៉ាព្រះរាជអាជ្ញា អមសារលាដំបូងខេត្តកម្លាំង បានឈានចុះទៅ រឹបអូសឈើអារលេខ១ (ផ្ចឹក)ស្មើរនិងចំនួន ១២២សន្លឹកសរុប ៨,០៥៥ ម៉ែត្រគូប។

គួរបញ្ជាក់ផងដែរថាកាល ពីថ្ងៃទី២៥មិថុនា២០២០ នៅចំនុចUTM(617426-1531819) ជាប់ផ្លូវជាតិលេខ៧ ក្នុងភូមិឬទ្ធីសែនជ័យ២(ឧបសម្ព័ន្ធ)ឃុំអូរស្វាយស្រុកបូរីអូរស្វាយសែនជ័យ២ខេត្តស្ទឹងត្រែងកម្លាំងកងរាជអាវុធហត្ថនិង កម្លាំងរដ្ឋបាលព្រៃឈើ ក៏បានរឹបអូសឈើអារ ប្រភេទលេខ១(ផ្ចឹក)ចំនួន ១៤៤សន្លឹកស្មើនឹង ៨,៨១៨ម៉ែត្រគូប សរុបមានចំនួន១៦.៨៧១មែត្រគូប។

បច្ចុប្បន្នកម្លាំងជំនាញបាន ដឹកជញ្ជូនឈើខាងលើ នោះទៅរក្សាទុកក្នុងស្នាក់ សង្កាត់រដ្ឋបាលព្រៃឈើ ដុងក្រឡដើម្បី ចាត់ការតាមនិតិវិធី។ ដោយលោក ឡុងកាន់សំនៀង