ទីតាំងល្បែងស៊ីសង មួយកន្លែងក្នុង ក្រុងស្ទឹងត្រែង ត្រូវបានកម្លាំងនគរបាល ព្រហ្មទណ្ឌកំរិតស្រាលនៃ ស្នងការដ្ឋាននគរបាល ខេត្តស្ទឹងត្រែងចុះបង្ក្រាប!

(ខេត្តស្ទឹងត្រែង)៖ ទីតាំងល្បែងស៊ីសងមាន បៀ អាប៉ោង បោះសេះ ខ្លាឃ្លោក ខុសច្បាប់ដែលមានទី តាំងស្ថិតនៅភូមិ រាជានុកូលសង្កាត់ក្រុង ខេត្តស្ទឹងត្រែង កាលពីល្ងាចថ្ងៃទី២៧ មិថុនា២០២០ត្រូវបាន កម្លាំងជំនាញការិយាល័យ នគរបាលព្រហ្មទណ្ឌ កំរិតស្រាល នៃស្នងការដ្ឋាននគរ បាលខេត្តស្ទឹងត្រែង បានធ្វើការចុះបង្ក្រាប បណ្តាលអោយក្រុម អ្នកលេងល្បែងបានរត់គេច ខ្លួនបាត់ស្រមោលបន្សល់ ទុកតែម៉ូតូនិង សម្ភារៈលេង ល្បែងមួយចំនួន។

សមត្ថកិច្ចបានអោយ ដឹងថាៈវត្ថុតាងដែល សមត្ថកិច្ចដកហូត បានរួមមាន ម៉ូតូចំនួន ១១គ្រឿង, បៀ ចំនួន ០៨ ហ៊ូរ , គ្រាប់អាប៉ោង ២គ្រាប់ និងហាន់តោអាប៉ោង ០១ កម្រាល ចានទ្រអាប៉ោងចំនួន ០១ , គ្រាប់ឡុកឡាក់ ក្រឡុកសេះចំនួន ០២ និង ហាន់តោសេះ០១កម្រាល និងសេះ១៦, ខ្លាឃ្លោកនិងកម្រាល គ្រាប់ចំនួន០៤, តេឡេ បញ្ជាការលេង អាប៉ោងមួយគ្រឿង, លុយខ្មែរចំនួន ៧៣.៥០០រៀល, ភួយក្រាលលេងបៀ០៣ កម្រាល ស្បែកជើងចំនួន ១៤គូ រីឯក្រុមអ្នកលេង បានរត់គេចខ្លួនអស់ ។

បច្ចុប្បន្នវត្ថុតាំងខាង លើត្រូវបានកម្លាំង ការិយាល័យនគរបាលព្រហ្មទណ្ឌ កសាងសំណុំរឿងរៀប ចំទៅ សាលាដំបូងខេត្ត ស្ទឹងត្រែងដើម្បី ចាត់ការតាមនីតិវិធី ។ លោក ឡុងកាន់សំនៀង