​យុវជនវ័យក្មេង២នាក់ បើកបរម៉ូតូខ្វះការ ប្រុងប្រយ័ត្នបុក និងរថយន្តកែច្នៃដឹកដី បណ្តាលអោយរបួស ធ្ងន់បាក់ជើងទាំង២នាក់

(ខេត្តបន្ទាយមានជ័យ)៖ ករណីគ្រោះចរាចរណ៍ មួយបានកើតឡើង រវាងម៉ូតូបុកនិង រថយន្តកែឆ្នៃដឹកដី បណ្តាលអោយយុវជន២នាក់ រងបួសធ្ងន់ហេតុការដ៏រន្ធុត នេះបានកើតឡើងកាលពី រសៀលថ្ងៃទី២៦ខែ មិថុនាឆ្នាំ២០២០វេលា ម៉ោង០៣និង១០នាទី នៅលើផ្លូវជាតិលេខ ៥៦A នៅចំណុច ផ្លូវបំបែកជាបួន ចូលភូមិរកាគោកខ្វាវ ឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

នគរបាលជំនាញចរាចរណ៍ ស្រុកស្វាយចេកបាន ប្រាប់ឲ្យដឹងថាជន រងគ្រោះទាំង២នាក់ ខាងលើមាន ឈ្មោះ ធឿន ធិប ភេទប្រុស អាយុ១៦ ឆ្នាំ ឌុបឈ្មោះសន ចេន ភេទប្រុស អាយុ១៦ឆ្នាំ អ្នកទាំង២នាក់រស់នៅភូមិ ទ័ពសៀម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

នគរបាលជំនាញជំនាញ ស្រុកស្វាយចេកបាន ឲ្យដឹងបន្តទៀតថា មុនពេលកើតហេតុយុវជន ទាំង២នាក់ខាងលើនេះបាន បើកម៉ូតូម៉ាក ហុងដាឌ្រីម ស៊េរី២០១១ ពណ៌ខ្មៅពាក់ ស្លាកលេខ1E 3829  បន្ទាយមានជ័យ ពីត្បូងទៅជើង ក្នុងល្បឿនលឿន ពេលបើកមកដល់ចំណុច កើតហេតុខាងលើ ស្របពេលនោះមាន រថយន្តកែច្នៃដឹកដី បើកស្របគ្នា ដោយឈ្មោះ គិម យឿត ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅ ភូមិ រលំជ្រៃ ឃុំ ភូមិថ្មី ស្រុកថ្មពួក ខេត្ត បន្ទាយមានជ័យ បានស៊ីញ៉បត់ឆ្វេង មិនបានមើលឆ្វេង ស្តាំស្រាប់តែត្រូវ ម៉ូតូបុកពេញទំហឹង បណ្តាលឲ្យអ្នកបើក បាក់ភ្លៅខាងស្តាំនិងអ្នក រួមដំណើរបាក់ភ្លៅខាងស្តាំដែរ។

ក្រោយពីកើតហេតុ ជនរងគ្រោះ ត្រូវបាននគរបាលដឹក បញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យបង្អែក មិត្តភាពកម្ពុជា ជប៉ុន នៅឯស្រុកមង្គលបូរី ដើម្បីសង្គ្រោះបន្តរ ។

សមត្ថកិច្ចបានបញ្ជាក់ ឲ្យដឹងទៀតថាមូល ហេតុបង្កឲ្យកើតមានគ្រោះ ថ្នាក់ខាងលើនេះមកពី រថយន្តស៊ីញ៉បត់ឆ្វេងខ្វះ ការប្រុងប្រយ័ត្ន ចំណែកអ្នកបើក ម៉ូតូឡើងជែង ក្នុងល្បឿនលឿន ហើយក៏ខ្វះការប្រុងប្រយ័ដូចគ្នា។

បច្ចុប្បន្នរថយន្តកែឆ្នៃនិង ម៉ូតូត្រូវបានកម្លាំង នគរបាលបាននាំយក មករក្សាទុកនៅអធិការដ្ឋាន នគរ​បាលស្រុកស្វាយចេក បន្ទាប់ពីធ្វើការ ត្រួតនិត្យនិងវាស់វែងរួច ដើម្បីរងចាំធ្វើការដោះ ស្រាយនៅពេលក្រោយ៕ ៨៩