បុរសម្នាក់បានធ្លាក់ពីលើ ដើមស្តៅបាក់.ក បណ្តាលអោយស្លាប់ ភ្លាមៗនៅនិកន្លែង

(ខេត្តបន្ទាយមានជ័យ)៖ បុរសម្នាក់ធ្លាក់ពីលើ ដើមស្តៅមកដល់ដី បណ្តាលអោយបាក់ ក និងបានស្លាប់ នៅនិងកន្លែងហេតុការ នេះត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញកាលពីព្រឹក ថ្ងៃទី២៧ខែមិថុនាឆ្នាំ២០២០ វេលាម៉ោង០៦និង៣០នាទី ចំណុចខាងជើងខ្នង អាងប្រាសាទមេបុណ្យ ស្ថិតក្នុងភូមិបន្ទាយឆ្មារ ខាងជើង ឃុំ បន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក សៅ  សារឿន អធិការនគរបាល ស្រុកថ្មពួកបានឲ្យដឹង ថាបុរសដែលស្លាប់ ឈ្មោះហឿយ សល់  អាយុ ៣៧ ឆ្នាំ រស់នៅភូមិ បន្ទាយឆ្មារជើង ឃុំបន្ទាយឆ្មារ  ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ គឺជាមនុស្ស ញៀនស្រាជាប្រចាំ និងមានសតិមិនល្អ ។

លោកអធិការបាន បញ្ជាក់ថាតាមការ បំភ្លឺពីបងប្អូនសព បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ វេលាម៉ោង១០យប់ ជនរងគ្រោះ ឈ្មោះហឿយ សល់ បាននិយាយទៅកាន់ បងប្អូនថារូបគេទៅលេង ប្រាសាទមេបុណ្យយប់នេះ លុះដល់ព្រឹកថ្ងៃទី២៧ ខែមិថុនាឆ្នាំ២០២០ វេលាម៉ោង០៦និង៣០នាទី  ស្រាប់តែមានប្រជាពល រដ្ឋប្រទះឃើញសពជនរងគ្រោះ ដេកស្លាប់នៅក្រោម ដើមស្តៅក្បែរផ្លូវ លំដោយមានមែក ស្តៅធ្លាក់បាក់ផងដែរ ។

ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលជំនាញនិងប៉ុស្តិ៍រដ្ឋ បាលឃុំបន្ទាយឆ្មារ សហការជាមួយ គ្រូពេទ្យ  អាជ្ញាធឬភូមិឃុំ ដើម្បីធ្វើការពិនិត្យសព ។

ឆ្លងតាមការត្រួតពិនិត្យ ឃើញស្នាមបែកក្បាល និងបាក់.ក ដូច្នេះគ្រូពេទ្យបានសន្និដ្ឋានថា ជនរងគ្រោះបានឡើងដើម ស្តៅជាន់ប៉ះមែកតូច បាក់ធ្លាក់ក្បាលមកមុន បណ្តាលឲ្យបែកក្បាល និងបាក់.ក បណ្តាលអោយ ស្លាប់តែម្តងគ្មានពាក់ព័ន្ធ និងមនុស្សឃាតនោះឡើយ សពជនរងគ្រោះ ក្រោយពីធ្វើការពិនិត្យរួចរាល់ ត្រូវបានប្រគល់ ជូនក្រុមគ្រួសារ យកទៅចាត់ចែង ធ្វើបុណ្យតាមប្រពៃណី ៕៨៩