កិច្ចប្រជុំត្រួតពិនិត្យ គម្រោងវឌ្ឍនភាព ការអនុវត្តគម្រោង និងពិភាក្សា ការរៀបចំគម្រោងថ្មី របស់រដ្ឋបាលខេត្តកែប

(ខេត្តកែប)៖ កិច្ចប្រជុំត្រួតពិនិត្យ វឌ្ឍនភាពការ អនុវត្តគម្រោង និងពិភាក្សាការរៀប ចំគម្រោងថ្មីបន្ថែម របស់រដ្ឋបាលខេត្ត ត្រូវបានរៀប ចំឡើងកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ក្រោមអធិបតីភាព លោក សោម ពិសិដ្ឋ អភិបាលនៃ គណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការរៀបចំគម្រោង ខេត្ត ដោយមានការអញ្ជើញ ចូលរួមដោយអនុប្រធាន សមាជិកសមាជិកាគណៈ កម្មាការរៀបចំគម្រោង ខេត្តកែប។

លោក សោម ពិសិដ្ឋ អភិបាលខេត្ត បានលើកឡើងថា ការរៀបចំកិច្ចប្រជុំនេះ ដោយយោងលើ សៀវភៅណែនាំស្ដីពី ការរៀបចំគម្រោងរាជធានី ខេត្តនិងដើម្បីឲ្យដំណើរការ អនុវត្តគម្រោងខេត្តឆ្នាំ២០២០ អនុវត្តទៅទទួល បានលទ្ធផលល្អ និងមានគុណភាពខ្ពស់ ពិសេសការ រៀបចំគម្រោង ថ្មីបន្ថែមទៀតឲ្យត្រូវតាម តម្រូវការអាទិភាពរបស់ ប្រជាពលរដ្ឋក្នុងខេត្ត។

ក្នុងកិច្ចប្រជុំពិភាក្សាពិ និត្យបញ្ហាប្រឈម វឌ្ឍនភាពនៃការអនុវត្ត គម្រោងរបស់ខេត្តនេះ ក៏ដើម្បីស្វែងរកកត្តារាំងស្ទះផ្សេងៗ ដើម្បីដោះស្រាយឲ្យ បានទាន់ពេលវេលា ដោយខណៈនោះ លោកអភិបាលខេត្ត ក៏បានពិនិត្យទៅ លើតម្រូវការជាក់ស្តែង ដែលមានក្នុងកម្មវិធីវិនិ យោគបីឆ្នាំរំកិលខេត្ត ក្នុងការកំណត់គម្រោងថ្មីបន្តទៀត ដូចជាការរៀបចំសណ្តាប់ ធ្នាប់ទីសាធារណៈឲ្យបានល្អ គឺត្រូវបំពាក់អំពូល LED នៅលើដងផ្លូវ ដែលជាគោលដៅ សំខាន់បំផុតសម្រាប់ បម្រើដល់ប្រជាពល រដ្ឋក្នុងការធ្វើដំណើរ។

លោកបានក្រើនរំលឹកដល់ សមាជិកគណៈកម្មការ រៀបចំគម្រោងខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវ​ពិនិត្យ និងអនុវត្តន៍ នៅតួនាទីភារកិច្ចរបស់ខ្លួន និងយកចិត្តទុក​ ដាក់បន្ថែមទៅលើគម្រោងផ្លូវសាធារណៈ។

​ ក្រោយពីកិច្ចប្រជុំចប់ លោកអភិបាលខេត្ត បានដឹកនាំក្រុមការងារ ចុះពិនិត្យទីតាំងគម្រោង តាមផ្លូវស្របមាត់សមុទ្រ ដើម្បីស្វែងយល់ពី ស្ថានភាពជាក់ស្តែង៕ ដោយលោក សេង ណារិទ្ធ