អភិបាលខេត្តកំពត ប្រាប់ក្រុមហ៊ុនឲ្យពន្លឿន ការសាងសង់ផ្លូវបេតុង មួយនេះឲ្យឆាប់រហ័សបំផុត

(ខេត្តកំពត)៖ ដោយមើលឃើញថា ការសាងសង់ ផ្លូវជាតិលេខ៣ ចាប់ចំណុចពី ផ្លូវរដ្ឋភ្លើងក្រុងកំពត  មកដល់ភ្លើងស្តុបផ្សារ សាមគ្គីទីរួមខេត្តកំពត មានការយឺតយ៉ាវ បង្កឲ្យមានការកក ស្ទះពិបាកធ្វើដំណើរ  និងប៉ះពាល់ដល់ ការប្រកបមុខរបស់ រកស៊ីទទួលទានរបស់ ពលរដ្ឋរស់នៅ ជាប់ដងផ្លូវ អភិបាលខេត្ត បានចុះទៅជំរុញដល់ ក្រុមហ៊ុនសូមពន្លឿន ការសាងសង់ឲ្យរួចរាល់ យ៉ាងឆាប់រហ័សបំផុត និងប្រកបដោយស្តង ដាបច្ចេកទេសត្រឹមត្រូវ។

មានប្រសាសន៍នៅ ក្នុងដំណើរចុះត្រួត ពិនិត្យការដ្ឋានស្ថាបនា សាងសង់ផ្លូវជាតិលេខ៣ (ផ្លូវបេតុង)  ចាប់ពីចំណុច ផ្លូវរថភ្លើងក្នុងក្រុងកំពត មកដល់ចំណុចស្តុប ផ្សារសាមគ្គីទីរួមខេត្តកំពត នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ លោក​ ជាវ តាយ អភិបាលខេត្តកំពត បានលើកឡើងថា គម្រោងស្ថាបនាផ្លូវ ជាតិលេខ៣ចាប់ពីភ្លើង ស្តុបផ្លូវបំបែកផ្សារសាមគ្គី ទីរួមខេត្តកំពត ទៅដល់ផ្លូវរថភ្លើង គឺជាគម្រោងផ្លូវ បេតុងសរសៃដែក មានប្រវែង ១.១០០ម៉ែត្រ ទទឹង ១២,៨ម៉ែត្រ កម្រាស់ ២,៤តឹក (០,២៤ម៉ែត្រ) ដាំដើមឈើ សងខាងផ្លូវ រៀបចំខឿន ការ៉ូឡាអមសង ខាងផ្លូវប្រវែង២ម៉ែត្រ។

ក្រោយពីចាប់ផ្តើមសាង សង់អស់រយៈ ពេលមួយខែ ក្រុមហ៊ុនទទួលការ សាងសង់ CRBC ហាក់មិន សូវបានប្រឹងប្រែង និងរកវិធីសាស្ត្រ ដើម្បីពន្លឿនការសាង សង់នោះទេ ធ្វើឲ្យផ្លូវសំខាន់ដ៏ មមាញឹកមួយនេះ មានការកកស្ទះចរាចរណ៍ នៅចំណុចសាង សង់ស្ទើររាល់ថ្ងៃ ហើយការ ប្រកបមុខរបរ រកស៊ីទទួលទានរបស់ ពលរដ្ឋរស់នៅជាប់ ផ្លូវទៀតសោតក៏ ពិបាកផងដែរ។

ដោយសារតែករណី យឺតយ៉ាវនេះ ហើយទើប លោក ជាវ តាយ បានជំរុញឲ្យក្រុមហ៊ុន CRBC ពន្លឿនដល់ដំណើរ ការសាងសង់ឲ្យ បានឆាប់រហ័ស ដើម្បីកុំឲ្យបង្កផល ប៉ះពាល់ដល់ ការធ្វើដំណើរ ឬការងារ រកស៊ីរបស់ពលរដ្ឋ ក៏ដូចជាការបាត់ បង់សោភណ្ឌភាព និងខូចសណ្តាប់ធ្នាប់ នៅដងផ្លូវក្នុងក្រុង យូរពេក។

ក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត បានស្នើរដល់ ក្រុមហ៊ុនចំនួន ៣ចំណុច ទី១. សូមឈប់ ប្រើស៊ី ម៉ង់ត៍ ក្រឡុកដោយដៃ ត្រូវប្រើស៊ីម៉ង់ត៍ ក្រឡុងដោយម៉ាស៊ីន ស្វាយប្រវត្តិ ហើយពេលថ្ងៃរៀប ចំតម្លើង សរសៃរដែក ពេលល្ងាចចាក់ បេតុងរហូតដល់យប់, ២. ត្រូវកំណត់ក្នុងមួយថ្ងៃ សាងសង់ឲ្យបានប្រវែង ១០០ម៉ែត្រ លើទំហំមួយចំហៀងផ្លូវ ឬសាងសង់ឲ្យ រួចរាល់មួយជំហៀងផ្លូវ ក្នុងរយៈពេល១០ថ្ងៃ និងទី៣. សូមជួយដាក់ប្រព័ន្ធ លូបង្ហូរទឹកថ្មីនៅតាម បណ្តោយផ្លូវបេតុង សរសៃដែកមួយ​ខ្សែនេះផង។

លោក ជាវ តាយ បានបញ្ជាក់បន្ថែមថា រយៈពេល១០ថ្ងៃក្រោយ នឹងចុះមកពិនិត្យ មើលលទ្ធផល នៃការសាងសង់ផ្លូវ បេតុងសរសៃដែក នេះម្តងទៀត ហើយសង្ឃឹមថា ក្រុមហ៊ុនអាចធ្វើបាន តាមការស្នើរបស់ រដ្ឋបាលខេត្ត៕​ ដោយលោក សេង ណារិទ្ធ