កិច្ចប្រជុំសាមញ្ញលើកទី១៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកែប

(ខេត្តកែប)៖ នៅរសៀលថ្ងៃពុធ​ ទី​២៤​ ខែមិថុនា​ ឆ្នាំ​២០២០ នៅសាលប្រជុំ សាលាខេត្តកែប មានបើកកិច្ចប្រជុំ សាមញ្ញលើកទី១៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកែប ប្រព្រឹត្ត​ទៅក្រោម អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ លោក សំ​ សារីន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ឹង​ ឆាយ​ អភិបាលខេត្តស្ដីទី។

ក្នុងកិច្ចប្រជុំសាមញ្ញ លើកទី១៣ អាណត្តិ​ទី៣​ របស់ក្រុមប្រឹក្សាខេត្ត​ បានលើកនូវរបៀបវារៈ ចំនួន៧​ ដើម្បីយកមកពិនិត្យ ពិភាក្សា និងអនុម័តគឺ៖ ១-ពិនិត្យ ពិភាក្សា និងអនុម័តលើ សេចក្តីព្រាងកំណត់ហេតុ កិច្ចប្រជុំសាមញ្ញ លើកទី១២​ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ កាលពីថ្ងៃអង្គារ៍​ ៥កើត​ ខែជេស្ឋ​ ឆ្នាំ​ជូត​ ទោស័ក​ ព.ស​ ២៥៦៤​ ត្រូវ​នឹង​ថ្ងៃ​ទី​២៦ ខែឧសភា​​ ឆ្នាំ២០២០។

២-ពិនិត្យ ពិភាក្សា និងអនុម័តលើ សេចក្តីព្រាងសេចក្ដីសម្រេច​ ស្ដីពី​ ការកែសម្រួលប្រការ១​ នៃសេចក្ដីសម្រេច លេខ០៣៧/១៩​ ស.ស.រ​ ចុះថ្ងៃទី២៧​ ខែសីហា​ ឆ្នាំ​២០១៩​ របស់​រដ្ឋបាលខេត្ត​ ស្ដីពី​ ការបង្កើត​ ការរៀបចំ​ និងការប្រព្រឹត្តទៅនៃ គណ:កម្មាធិការ​សម្របស ម្រួលបច្ចេកទេស​ របស់ក្រុមប្រឹក្សាខេត្តកែប​ អាណត្តិ​ទី៣​

៣-ពិនិត្យ ពិភាក្សា និងអនុម័តលើ សេចក្តីព្រាងសេចក្ដីសម្រេច​ ស្ដីពី​ ការកែសម្រួលប្រការ១​ នៃសេចក្ដីសម្រេចលេខ ០៣៦/១៩​ ស.ស.រ​ ចុះថ្ងៃទី២៧​ ខែសីហា​ ឆ្នាំ​២០១៩​ របស់​រដ្ឋបាលខេត្ត​ ស្ដីពី​ ការបង្កើត​ ការរៀបចំ​ និងការប្រព្រឹត្តទៅ​ នៃគណ:កម្មាធិការ​លទ្ធកម្ម​ របស់រដ្ឋបាលខេត្ត​កែប​ នៃក្រុមប្រឹក្សាខេត្ត​ អាណត្តិ​ទី៣។

៤-​ ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តី ព្រាងសេចក្ដីសម្រេច​ ស្ដីពី​ ការកែសម្រួលប្រការ១​ នៃសេចក្ដីសម្រេចលេខ០០៩/២០​ ស.ស.រ​ ចុះថ្ងៃទី០៥​ ខែមីនា​ ឆ្នាំ​២០២០​ របស់​រដ្ឋបាលខេត្ត​ ស្ដីពី​ ការរៀបចំ​  និងការប្រព្រឹត្ត ទៅ​នៃគណ:កម្មការរៀប ចំគម្រោងខេត្ត។

៥-សេចក្តីព្រាង របាយការណ៍​ ស្ដីពី​ សកម្មភាព​សំខាន់ៗ​ ដែល​បានអនុវត្ត​ន៍ ដោយគណ:អភិបាល ​ខេត្ត​ ក្នុងចន្លោះកិច្ច ប្រជុំសាមញ្ញលើកទី១២​ ដល់កិច្ចប្រជុំសាមញ្ញ លើកទី១៣​ របស់រដ្ឋបាលខេត្ត។​

៦-ពិនិត្យ ពិភាក្សា និងអនុម័តលើ សេចក្តីព្រាងរបាយការណ៍​ បូកសរុបលទ្ធផល ការងារប្រចាំខែ ឧសភា​ ឆ្នាំ​២០២០​ និងទិសដៅ អនុវត្តន៍ការងារ ខែបន្ទាប់​ របស់រដ្ឋបាលខេត្ត​

៧-បញ្ហាផ្សេងៗ។

កិច្ចប្រជុំខាងលើក៏មាន ការអញ្ចើញចូលរួម ពីសំណាក់ លោក លោកស្រី សមាជិក​ សមាជិកា​ ក្រុមប្រឹក្សាខេត្ត លោក​ លោកស្រី​ អភិបាលរង​ខេត្ត​ នាយក​ នាយករងរដ្ឋបាល សាលាខេត្ត​ នាយក​ នាយករងទី ចាត់ការជំនាញ​ មន្ត្រី​ទទួល​បន្ទុក​ ព័ត៌មាន​រដ្ឋបាល​ខេត្ត​ និងមន្ត្រីពាក់ព័ន្ធ មួយចំនួនទៀត៕ ដោយលោក សេង ណារិទ្ធ