រថយន្តបើករេចង្កូត ទៅបុកគោយន្តកន្ត្រៃ ពីក្រោយបណ្តាលឲ្យ មានមនុស្សរបួស ធ្ងន់២នាក

(ខេត្តបន្ទាយមានជ័យ)៖ យុវជន២នាក់របួស ធ្ងន់ត្រូវបានគេជួយ ដឹកបញ្ជូនទៅមន្ទីរពេទ្យ ក្នុងករណីរថយន្ត បើកទៅបុកគោយន្ត កន្ត្រៃពីក្រោយពេញ ទំហឹងនៅវេលាម៉ោង នៅវេលាម៉ោង០៦ និង១៥នាទីព្រឹក ថ្ងៃទី២៤ខែមិថុនាឆ្នាំ ២០២០ នៅលើកណាត់ផ្លូវ ជាតិលេខ៥៨ ចំណុចខាងជើង ប៉ុស្តិ៍ចំការគ ប្រហែល ១៥០ម៉ែត្រ ភូមិចំការគ ឃុំស្រុកស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

នគរបាលការពារ ព្រំដែនប៉ុស្តិ៍ចំការគ បានឲ្យដឹងថាជនរង គ្រោះរងរបួសធ្ងន់ ទាំង២នាក់ ម្នាក់ជាអ្នកបើកនិងម្នាក់ ទៀតជាអ្នករួមដំណើរ ១ឈ្មោះ ចេង សំអាត ភេទប្រុស អាយុ១៦ឆ្នាំ ២ឈ្មោះ នើយ ម៉ៅ ភេទប្រុស អាយុ១៨ឆ្នាំ ទាំង២នាក់រស់ នៅភូមិល្បើកស្វាយ  ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

នគរបាលបានបញ្ជាក់ បន្តថានៅមុនពេល កើតហេតុគោយន្ត កន្ត្រៃបើកដោយ ឈ្មោះ នើយ ម៉ៅ ពីត្បូងទៅជើងបើក ដល់កន្លែងកើតហេតុ ស្រាប់តែមានរថយន្ត STAREX ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ  ភ្នំពេញ 2AN.9493 បើកដោយឈ្មោះហេង បុរី ភេទប្រុសអាយុ៤៣ឆ្នាំ រស់នៅភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បើកក្នុងល្បឿនលឿន បានរេចង្កូតទៅបុក គោយន្តកន្ត្រៃពី ក្រោយពេញទំហឹង បណ្តាលឲ្យអ្នកបើក គោយន្តនិងរួមដំណើរ រងរបួសធ្ងន់ ចំណែកអ្នករួម ដំណើរខាងរថយន្ត របួសស្រា២នាក់។

ជនរងគ្រោះពេល កើតហេតុហើយ ត្រូវបានកម្លាំងប៉ុស្តិ៍ នគរបាលការពារ ព្រំដែនគោកចំការគ នៃវរសេនាតូចការ ពារព្រំដែនគោក លេខ៩១១ ជួយដឹកទៅសង្គ្រោះ នៅមន្ទីររពេទ្យបង្អែក ក្រុងប៉ោយប៉ែត ។

ចំពោះមូលហេតុបង្ក ឲ្យកើតមានគ្រោះថ្នាក់នេះ បណ្តាលមកពីអ្នក បើករថយន្តបើកក្នុង ល្បឿនលឿនរេចង្កូត ទៅបុកគោយន្តកន្ត្រៃ ពីក្រោយពេញទំហឹងតែម្តង ។រថយន្តនិងគោយន្ត ត្រូវបានកម្លាំងនគរបាល  ចរាចរណ៍នៃអធិការដ្ឋាន នគរបាលស្រុកស្វាយចេក  នាំយកមករក្សាទុក ដើម្បីរងចាំធ្វើការ ដោះស្រាយនៅពេលក្រោយ៕ ​៨៩