​លួចចូលទៅដាក់អន្ទាក់សត្វ ក្នុងតំបន់ហាមឃាត់ (តំបន់ស)ព្រំដែនកម្ពុជាថៃ ដើរជាន់ម៉ីន បណ្តាលអោយ រងបួសធ្ងន់ ដាច់ជើងទាំងសង្ខា

(ខេត្តបន្ទាយមានជ័យ)៖ បុរសចំណាស់ម្នាក់ចូល ទៅដាក់អន្ទាក់សត្វនៅ ក្នុងដំបន់ហាមឃាត់ រឺ(តំបន់ស) ព្រំដែនកម្ពុជាថៃ តែអកុសល់ បានដើរជាន់ម៉ីនដែល សេសសល់ពីសម័យ សង្គ្រាមបណ្តាលអោយ  រងបួសធ្ងន់ដាច់ជើង ទាំងសង្ខាងហេតុការណ៍ ដ៏រន្ធុតនេះបានកើតឡើង កាលពីរសៀលថ្ងៃទី២៣ ខែមិថុនាឆ្នា២០២០ វេលាម៉ោង០៣ និង០០ នាទីនៅចំណុច បង្គោលព្រំដែនកម្ពុជា-ថៃ លេខ៤៨ ស្ថិតភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ដ បន្តាយមានជ័យ ។

លោកវរសេនីយ៍ទោ សែស វិបុល អធិការនគរ បាលស្រុកអូរជ្រៅ បានឲ្យដឹងថាជនរងគ្រោះមាន ឈ្មោះញ៉ែម សឹម ភេទប្រុសអាយុ៦៤ឆ្នាំ នៅភូមិ ជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅខេត្ត បន្ទាយមានជ័យ ។

លោកអធិការបានបញ្ជាក់ថា នៅមុនពេលកើត ហេតុជនរងគ្រោះខាងលើ បានចូលដើដាក់ អន្ទាក់សត្វ នៅ កន្លែងកើតហេតុ ពុំបានមើលនិង ចាប់អារម្មណ៍ថាកន្លែង នោះមានមីនស្រាប់តែដើរជាន់មីនស្គរ ប្រភេទអាកា៥៨ នៅសែសសល់ ពីសម័យសង្រ្គាម បណ្តាលឲ្យផ្ទុះ រងរបួសធ្ងន់ដាច់ជើងទាំង២ ។

ក្រោយពីកើតហេតុហើយ ត្រូវបានកម្លាំងនគរបាល ប៉ុស្តិ៍ការពារព្រំដែននៃ វរសេនាតូចនគរបាល ការពារលេខព្រំដែន គោកលេខ៩១១ និងកម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលឃុំអូរបីជាន់ ទៅជួយសែង យកជនរងគ្រោះ ពីកន្លែងកើតហេតុដឹកទៅ សង្រ្គោះនៅមន្ទីរពេទ្យ បង្អែកក្រុងប៉ោយប៉ែត សង្គ្រោះបន្ទាន់ដើម្បី ការអាយុជីវិតបន្ត៕