កិច្ចប្រជុំផ្សព្វផ្សាយ សារាចរណែនាំលេខ០០៣ សរណន ចុះថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ របស់រាជ រដ្ឋាភិបាលកម្ពុជា ស្ដីពីការរៀបចំផែន ការយុទ្ធសាស្ត្រ ថវិកាឆ្នាំ ២០២១-២០២៣

(ខេត្តកែប)៖ នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ លោក សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប បានដឹកនាំកិច្ចប្រជុំផ្សព្វ ផ្សាយសារាចរណែ នាំលេខ០០៣ សរណន ចុះថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ របស់រាជរដ្ឋាភិបាល កម្ពុជាស្ដីពីការរៀបចំផែន ការយុទ្ធសាស្ត្រថវិកាឆ្នាំ ២០២១-២០២៣ និងសារាចរណែ នាំលេខ០០៤សរណន ចុះថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ របស់រាជរដ្ឋាភិបាលកម្ពុជា ពីការរៀបចំសេចក្ដីព្រាង ច្បាប់ស្ដីពីហិរញ្ញ វត្ថុសម្រាប់ការ គ្រប់គ្រងឆ្នាំ២០២១ នៅសាលប្រជុំ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប ដោយមានការ អញ្ជើញចូលរួមពីមន្រ្តី ជំនាញរបស់ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក លោកស្រីប្រធានមន្ទីរ និងគណនេយ្យករ មន្ទីរអង្គភាពជុំវិញខេត្ត។

លោក សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្ត មានប្រសាសន៍ថា ក្នុងក្របខ័ណ្ឌនៃការកែ ទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ការលើកកម្ពស់គុណភាព និងប្រសិទ្ធភាព នៃការរៀបចំ ផែនការយុទ្ធសាស្ត្រថវិកា គឺជាវិធានការសំខាន់ សម្រាប់លើកកម្ពស់ ប្រសិទ្ធភាពនៃការរៀប ចំថវិកា និងការបែង ចែកធនធានថវិកា។

ក្នុងន័យនេះមន្ទីរ ជំនាញជុំវិញខេត្ត ព្រមទាំងរដ្ឋបាល ថ្នាក់ក្រោមជាតិ (សម្រាប់មុខងារ ប្រគល់មានភ្ជាប់ លក្ខខណ្ឌក្នុង វិស័យសុខាភិបាល និងវិស័យអប់រំ) ត្រូវត្រួតពិនិត្យឡើងវិញ និងវាយតម្លៃការអនុវត្តកន្លងមក ហើយរៀបចំកែសម្រួល ទៅតាមការណែនាំនៃសារាចរនេះ។

លើសពីនេះ សម្រាប់ឆ្នាំ ២០២១ និងបណ្ដាឆ្នាំខាងមុខ មន្ទីរជំនាញជុំវិញខេត្ត ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវយកចិត្តទុកដាក់ កែលម្អផែនការយុទ្ធ សាស្ត្រថវិកាឱ្យស្រប ទៅតាមអាទិភាពគោលនយោបាយ ដែលមាននៅក្នុងយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ ដែលជារបៀប វារៈគោលនយោបាយ អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម របស់រាជរដ្ឋាភិបាល អាណត្តិទី៦ នៃរដ្ឋសភា និងស្របតាមវិធីវិនិ យោគបីឆ្នាំរំកិល របស់ខេត្តដែល អនុម័យដោយ ក្រុមប្រឹក្សាខេត្ត ជាពិសសេសត្រូវ គ្រោងចំណាយ ស្របទៅតាម ពិតានគោលរយៈពេល៣ ឆ្នាំ និងធនធានដទៃទៀត ដែលរំពឹងថានឹងទទួលបាន ពីដៃគូអភិវឌ្ឍន៍ ឬប្រភពដ៏ទៃផ្សេងទៀត ប្រកបដោយភាព ជាក់ស្តែងនិយម។

ចុងបញ្ចប់ លោកអភិបាលខេត្ត បានបញ្ជាក់ថា គ្រប់មន្ទីរជំនាញជុំវិញខេត្ត ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងខេត្តកែប ត្រូវបញ្ជូនផែនការយុទ្ធ សាស្ត្រថវិកាសម្រាប់ឆ្នាំ ២០២១- ២០២៣ ដែលមាន វិសាលភាពគ្របដណ្ដប់ ទាំងផែនការយុទ្ធសាស្ត្រ ថវិការបស់របស់ខ្លួន ទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឱ្យបានមុនថ្ងៃទី១០ ខែ កក្កដា ឆ្នាំ ២០២០ជាកំណត់៕ ដោយលោក សេង ណារិទ្ធ