លោកឧត្តមសេនីយ៍ត្រី សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប ដឹកនាំកិច្ចប្រជុំបូក សរុបសភាព ការណ៍ប្រចាំឆមាសទី១ និងដាក់ចេញទិស ដៅការងារប្រចាំ ឆមាសទី២ ឆ្នាំ២០២០

(ខេត្តកែប)៖ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី សម្បត្តិ សុធារដ្ឋ ស្នងការ  នៃស្នងការដ្ឋាន នគរបាលខេត្តកែប បានអញ្ជើញដឹកនាំ កិច្ចប្រជុំបូកសរុប សភាពការណ៍ និងលទ្ធផល កិច្ចប្រតិបត្តិការ ប្រចាំឆមាសទី១ និងដាក់ចេញទិស ដៅការងារប្រចាំ ឆមាសទី២ ឆ្នាំ២០២០ ។

កិច្ចប្រជុំនេះបានធ្វើឡើង នៅសាលប្រជុំធំស្នង ការដ្ឋាននគរបាលខេត្ត ដោយមានការចូល រួមពីលោក  លោកស្រីស្នងការរង នាយការិយាល័យជំនាញ អធិការ អធិការរងក្រុង ស្រុកពាក់ព័ន្ធ ក្រុមចម្រុះប្រចាំការផែ កោះទន្សាយ ឆ្នេរ ផ្សារក្តាម តំណាងក្រុមអន្ត រាគមន៍ជានារី និងនាយប៉ុស្តិ៍រដ្ឋបាល ទាំង៥ឃុំ សង្កាត់ សរុបចំនួន១០៩នាក់។

បន្ទាប់ពីបានស្តាប់ របាយការណ៍ស្តីពីលទ្ធ ផលកិច្ចប្រតិបត្តិការ ប្រចាំឆមាសទី១ និងមតិចូលរួមពី សមាជិកអង្គប្រជុំ អំពីចំណុចខ្លាំង,ខ្សោយ និងបញ្ហាប្រឈមរួចមក ថ្លែងទៅកាន់អង្គប្រជុំ លោកឧត្តមសេនីយ៍ត្រី សម្បត្តិ​ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប បានគូសបញ្ជាក់ថា ដោយអនុវត្តតាមប្រសាសន៍ដឹកនាំ យ៉ាងម៉ឹងម៉ាត់របស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងដើម្បីធានាបានសន្តិសុខ សណ្តាប់ធ្នាប់សង្គម ក៏ដូចជាមូលដ្ឋានក្នុងខេត្ត ឱ្យមានស្ថិរភាពល្អប្រសើរ លោកបានធ្វើការផ្សព្វផ្សាយ និងណែនាំក្រើនរំលឹក ជម្រុញ ដាសតឿនដល់គ្រប់ផែនការងារ ការិយាល័យជំនាញ  អធិការនគរបាលក្រុង ស្រុក និងប៉ុស្តិ៍រដ្ឋបាលទាំង៥ ត្រូវប្រមូលផ្តុំកំលាំងប្រចាំការ ប្រចាំបញ្ជា ត្រៀមអន្តរាគមន៍ នៅតាមអង្គភាព នីមួយៗដើម្បីធានា បានសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ឱ្យមានប្រសិទ្ធភាព និងជួយអន្តរាគមន៍ ដោះស្រាយឲ្យបានទាន់ ពេលវេលាតាម សំណូមពរចាំបាច់ របស់ប្រជាជន ព្រមទាំងបង្កើនវិធាន ការល្បាតត្រួតពិនិត្យ តាមបណ្តាគោលដៅសំ ខាន់ៗងាយរងគ្រោះ ដើម្បីបង្ការទប់ស្កាត់បទ ល្មើសគ្រឿងញៀន លួច ឆក់ ប្លន់ សកម្មភាពក្មេងទំនើង  ជាពិសេសបទល្មើស ដែលធ្វើឱ្យប៉ះពាល់ដល់ សតិអារម្មណ៍ប្រជាពលរដ្ឋ។

បន្ថែមពីនេះត្រូវបន្ត ខិតខំក្តាប់ឲ្យបានមុខ សញ្ញាពួកប្រឆាំងក្រៅច្បាប់ ដែលបង្កអស្ថិរភាព ដល់ប្រទេសជាតិ ការពារឲ្យបានដាច់ខាត ជាតិ សាសនា ព្រះមហាក្សត្រ បូរណភាពទឹកដី និងរាជរដ្ឋាភិបាលស្របច្បាប់ ។

ត្រូវបន្តយកចិត្តទុកដាក់ ចុះអនុវត្តរឹតបន្តឹង ច្បាប់ចរាចរណ៍ ត្រៀមមធ្យោបាយក្នុង ការជួយសង្គ្រោះ  ប្រជាជនឱ្យបានទាន់ពេលវេលា គោរពអនុវត្តឱ្យបាន នូវវិន័យរបស់កងកម្លាំង នគរបាលជាតិ និងត្រូវ មានសាមគ្គីភាព ឯកភាពផ្ទៃក្នុងផងដែរ និងចូលរួមអនុវត្តវិធានការ បង្ការការពារជំងឺ កូវីដ-១៩ តាមការ ណែនាំរបស់ក្រ សួងសុខភិបាល ឲ្យបានជាប់ជាប្រចាំ៕ ដោយលោក សេង ណារិទ្ធ