សមត្ថកិច្ចក្រុងប៉ោយប៉ែត រួមទាំងក្រុមប្រឹក្សារ សង្កាត់ប៉ោយប៉ែត បានចុះអនុវត្តន៍តាមច្បាប់ បណ្តើរហើយ!!!

(ខេត្តបន្ទាយមានជ័យ)៖ កម្លាំងនគរបាលចំរុះ ក្រុងប៉ោយប៉ែត រួមទាំងក្រុមការ សង្កាត់ប៉ោយប៉ែតបាន បន្តរចុះណែនាំដល់ ប្រជាពលរដ្ឋអោយ បញ្ឈប់ជាបន្ទាន់ ក្នុងការយកផ្លូវ សាធារណៈមក ធ្វើអាជីកម្ម លក់ដូរដែលធ្វើអោយ មានការកកក្នុងការ ធ្វើដំណើរឆ្លងកាត់ ក៏ដូចជាទប់ស្កាត់ កុំអោយមានការគ្រោះ ថ្នាក់ចរាចរណ៍ កើតឡើងដោយ យថាហេតុ។

ក្នុងប្រតិបត្តិការចុះ ណែរនាំប្រជាពលរដ្ឋ កុំអោយយកផ្លូវ សាធារណៈធ្វើ អាជីកម្មលក់នេះ គឺធ្វើឡើង កាលពីព្រឹកថ្ងៃទី២៣ ខែមិថុនាឆ្នាំ២០២០ វេលាម៉ោង០៨និង៣០នាទី នៅចំណុចផ្លូវខាងកើតផ្សារត្រី ក្រុងប៉ោយប៉ែតស្ថិត ក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក នុត ថា សមាជិកក្រុមប្រឹក្សា សង្កាត់ប៉ោយប៉ែត បានប្រាប់អ្នកយក ព័ត៌មានយើងអោយដឹងថា ការចុះណែនាំ ប្រជាពលរដ្ឋ ដែលយកផ្លូវសាធារណៈ ធ្វើអាជីកម្មលក់ដូរ នៅចំណុចលើនេះ គឺអាជ្ញាធរ សង្កាត់ប៉ោយប៉ែត រួមទាំងកម្លាំង នគរបាលសណ្តាប់ធ្នាប់ ក្រុងប៉ោយប៉ែតបានណែនាំ ជាច្រើនលើក ច្រើនសារមកហើយ មិនតិចជាង១០ដង នោះឡើយ គឺនៅដ៏ដែល។

សមាជិកក្រុមប្រឹក្សា សង្កាត់ប៉ោយប៉ែត ដ៏ដែលរូបនេះបានបន្តរ ទៀតថាដោយមានការ ប្រជុំពិភាក្សារគ្នា ជាមួយកម្លាំង នគរសណ្តាប់ធ្នាប់ ក្រុងប៉ោយប៉ែត ដើម្បីរកដំណោះស្រាយ កុំអាយមានអំពើហឹង្សា កើតឡើង ក្នុងការចុះអនុវត្តន៍ទប់ ស្កាត់ក្នុងការយកផ្លូវ សាធារណៈមកធ្វើអាជីកម្ម លក់ដូរបែបអនាធិ បតេយ្យតទៅ ទៀតអាជ្ញាធរសង្កាត់ ប៉ោយប៉ែតចុះមកជំរឿង ស្រង់ឈ្មោះទាំងអ្នកលក់ និងម្ចាស់ផ្ទះអ្នកជួល  ផងដែរ ដើម្បីងាយស្រួលនាំយក ទៅណែនាំនៅពេល ក្រោយបន្តរទៀត។

លោកវរសេនីយ៍ទោ ញ៉ាន អ៊ុយអ៊ាន អធិការរងក្រុង ប៉ោយប៉ែតទទួលផែន សណ្តាប់ធ្នាប់ក្រុង ប៉ោយប៉ែតបានប្រាប់ អ្នកយកព័ត៌មានយើង តាមទូរស័ព្ទថាក្នុងការ អនុវត្តចុះណែនាំ ប្រជាពលរដ្ឋកម្លាំងនគរ បាល សណ្តាប់ធ្នាប់ក្រុង ប៉ោយប៉ែតរបស់ លោកបានពិភាក្សារ ជាមួយរដ្ឋបាលសង្កាត់ ប៉ោយប៉ែតគឺចុះអនុ វត្តន៍ចែកជាតំណាក់កាល ដើម្បីអោយបងប្អូន ប្រជាពលរដ្ឋដែល យកផ្លូវសាធារណៈមកធ្វើ អាជីកម្មលក់ដូរយល់ ដឹងពីការកកស្ទះក្នុង កាធ្វើដំណើរឆ្លងកាត់និង គ្រោះថ្នាក់ចរាចរណ៍ ផ្សេងៗជាពិសេសម្ចាស់ផ្ទះ ជួលអោយ លក់និងតែម្តង។

លោកវរសេនីយ៍ទោ ញ៉ាន អ៊ុយអ៊ាន បានលើកឡើង បន្តរទៀតដោយអនុវត្តន៍ ចុះណែនាំជាច្រើនលើ ច្រើនសារពួកគាត់នៅ តែបន្តរលក់ដ៏ដែល ទៀងនិងសហការជាមួយ មន្ត្រីពាក់ក្នុងក្រុងប៉ោយប៉ែត ដើម្បីអនុវត្តទៅតាម ច្បាប់កុំអោយគេថា សមត្ថកិច្ច ចុះអនុវត្តន៍ ដូចចុះវែកចកនោះឡើយ។

លោកអធិកររងរូប នេះបានបញ្ជាក់ទៀត ថាក្រោយពីចុះអនុវត្តន៍ បានរួចរាល់ហើយលោក និងអញ្ជើញរដ្ឋបាលសង្កាត់ ប៉ោយប៉ែតនិងរដ្ឋបាល ក្រុងប៉ោយបែតអោយ មកចុះមកពិនិត្យមើល ថាតើសំយាបផ្ទះរឺ ព្រំដីបងប្អូនប្រជាពលរដ្ឋ មានត្រឹមណាហើយ លោកនិងអោយកម្លាំង ជំនាញរបស់លោកបាញ់ ថ្នាំពណ៌ ចំណាំហើយបើលក់ លើសរឺដាក់បំពានគំនូស នោះលោកនិងអោយ កម្លាំងចាត់ការនិងអនុវត្តន៍ ទៅតាម ច្បាប់ពី ព្រោះលោកនិងរៀបចំ អោយមានកម្លាំង សមត្ថកិច្ចចុះ ពិនិត្យនិងរៀបចំ សណ្តាប់ធ្នាប់ ជារៀងរាល់ថ្ងៃ។

សូមរំលឹកផងដែរថា នៅចំណុចផ្លូវ ខាងកើតផ្សារត្រី ក្រុងប៉ោយប៉ែត ប្រជាពលរដ្ឋបាន យកផ្លូវសាធារណៈ ធ្វើអាជីកម្មលក់ដូរ បង្ករអោយមានការកក ស្ទះជារាងរាល់ថ្ងៃ មានទាំងព្រឹកទាំងល្ងាច ផងដែរ៕