លួចម៉ូតូគេយក ប្លុងចោលនៅ ​ស្ថានីយ៍រថភ្លើង ក្រុងប៉ោយប៉ែត ត្រូវប្រជាកា ភូមិក្បាលកោះ ក្របួចជាប់ ប្រគល់អាវុធហត្ថក្រុង

(ក្រុងប៉ោយប៉ែត)៖កាលពីព្រឹកថ្ងៃទី២២ ខែមិថុនាឆ្នាំ២០២០ វេលាម៉ោង១១និង២០ នាទីជនសង្ស័យ ម្នាក់ត្រូវបានកម្លាំង ប្រជាការពារ ភូមិក្បាលកោះ បានធ្វើការឃាត់ ខ្លួនភ្លាមៗបន្ទាប់ ពីបានធ្វើសកម្មភាព កាច់សោរម៉ូតូគេនិង ប្រជូនកម្លាំងអាវុធ មូលដ្ឋានក្រុងប៉ោយប៉ែត ដើម្បីចាត់ការបន្តរ។

សមត្ថកិច្ចបានប្រាប់ អោយដឹងថាជនសង្ស័យ ដែលប្រជាការពារ ភូមិក្បាលកោះឃាត់ខ្លួន និងប្រគល់ មកអោយកម្លាំង ជំនាញអាវុធហត្ថក្រុង នោះមានឈ្មោះម៉ាតូ ភេទប្រុសអាយុ២៤ឆ្នាំ មានស្រុកកំណើត រស់នៅភូមិ​វត្ត​រំដួល ឃុំចំការ​សំរោង ស្រុកបាត់ដំបង ខេត្តបាត់ដំបង បច្ចុប្បន្ន​ស្នាក់នៅ តាម​បង់ចិញ្ចើម​ ផ្លូវសា​ធារណៈក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានប្រាប់ អោយដឹងបន្តរទៀត ថាមុនពេលកើតហេតុ ជនសង្ស័យខាងលើបាន ធ្វើសកម្មភាព កាច់សោរម៉ូតូមួយ គ្រឿងម៉ាកហ្សូមើ (ZOME) ពណ៌លឿងលាយខ្មៅ អត់ស្លាក​លេខដោយ បាន​អូស​ ចេញពីកន្លែងផ្សេង និងយកមក​ទុកនៅ ហ្នឹង​ស្ថានីយ៍រថភ្លើង ក្រុងប៉ោយប៉ែត ខេត្ត​ប​ន្ទាយមានជ័យដោយ ប្រជាការពារ ភូមិក្បាលកោះ មានការ​សង្ស័យ​ក៏​ឃាត់​សួរនាំ ទើបដឹងថាយុវជន ម្នាក់នេះជាអ្នក​ លួចម៉ូតូរបស់គេមែន ។

សមត្ថកិច្ចបាន បញ្ចាក់ទៀតថាក្រោយ ពីឃាត់ខ្លួនជនសង្ស័យ ខាងលើកម្លាំងជំនាញបាន ឆែកឆេរនិងរកឃើញ មាន​លុយ​ជាច្រើន រួមមានទាំងដុល្លារ លុយបាតប្រាក់​ថៃ លុយ​ចិន តែលុយ​ទាំងនោះ ​សុទ្ធ​សឹងតែ​ជាលុយ ​ក្លែងក្លាយ​ទាំងអស់។

បច្ចុប្បន្នជនសង្ស័យ ខាងលើរួមទាំងវត្ថុ តាងត្រូវបានកម្លាំង អាវុធហត្ថមូលដ្ឋាន ក្រុងប៉ោយប៉ែតបញ្ជូន ខ្លួនទៅកាន់ទីបញ្ជាការ កងរាជអាវុធខេត្ត បន្ទាយមានជ័យដើម្បី ចាត់ការបន្តរទៅតាម នីតិវិធីច្បាប់៕៨៩