អាជ្ញាធរថៃអនុញាតិ អោយរថយន្ត អាជីករខ្មែរចូលទៅ មើលនិងដឹកទំនិញ ក្នុងផ្សាររ៉ុងក្លឿរបាន ចំនួន៥០គ្រឿង ក្នុងមួយថ្ងៃតែមិន អនុញាតិអោយ លក់ដូរនោះទេ!!!

(ខេត្តបន្ទាយមានជ័យ)៖ អាជ្ញាធរថៃសម្រេចបិទ ច្រកទ្វារអន្តរខ្លងលឹក ប៉ោយប៉ែតបន្តរទៀត ដើម្បីទប់ ស្កាត់ការរើករាល ដាលនូវជំងឺកូវិដ១៩ ពីប្រទេសមួយទៅ ប្រទេសមួយនេះបើយោង តាមការលើក ឡើងក្នុងអង្គពិធីប្រជុំ រវាងឯកឧត្តមអ៊ុំរាត្រី អភិបាលនៃអភិបាល ខេត្តបន្ទាយមានជ័យនិង ឯកឧត្តមវរ៉ាផាន់សុវាណុត អភិបាលខេត្តនៃគណ

ៈ ឯកឧត្តមប្រទេសថៃតាម ប្រព័ន្ធអនឡាញកាល ពីព្រឹកថ្ងៃទី២៣ ខែមិថុនាឆ្នាំ២០២០។

នៅក្នុងពិធីប្រជុំរវាង ឯកឧត្តមអ៊ុំរាត្រីអភិបាល នៃអភិបាលខេត្តបន្ទាយ មានជ័យនិងឯកឧត្តម វរ៉ាផាន់សុវាណុត អភិបាលខេត្តនៃគណ

ៈ អភិបាលខេត្តស្រះកែវ ប្រទេសថៃតាមប្រព័ន្ធ អនឡាញរដ្ឋបាល ខេត្តបន្ទាយមានជ័យ បានលើឡើងរបៀបវារៈ ប្រជុំមានចំនួន៤ ទី១៖ការបើកច្រក នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ ២០២០ ឬបន្ត បិទច្រក ទី២៖ ពិភាក្សាសុំឲ្យមានការ ចេញ~ចូល លក់ដូរត្រឹមផ្សារ រុងក្លឿ ទី៣៖ ពិភាក្សាករណីពលករ (ចេញ~ចូល) និងទី៤៖បញ្ហាផ្សេងៗ ។

បើយោងតាមគណនី facebookផ្លូ វការផ្ទាល់ខ្លួន របស់ឯកឧត្តម អ៊ុំរាត្រីបាន បង្ហោះក្រោយពី បញ្ចប់អង្គប្រជុំតាម ប្រព័ន្ធអនឡាញ ជាឯកឧត្តមអភិបាល ខេត្តស្រះកែវប្រទេសថៃ ថាច្រកប៉ោយប៉ែត រក្សាការបិទ  (ព័ត៌មាន) កិច្ចប្រជុំពិភាក្សាការងារ រវាងខេត្ត បន្ទាយមានជ័យ និងខេត្តស្រះកែវ។

នៅក្នុងគណនី facebook របស់លោកអភិបាលខេត្ត បានលើកឡើងបន្ថែមទៀតថា ជាលទ្ធផល ឆ្លងកិច្ចពិភាក្សា យ៉ាងយកចិត្តទុកដាក់ អភិបាលខេត្ត បន្ទាយមានជ័យ និង អាជ្ញាធរថៃ បានឯកភាព ជាគោលការណ៍ ឲ្យមានការចូល ទៅផ្សាររុងក្លឿ ពិនិត្យទំនិញ និងដឹកទំនិញអីវ៉ាន់មកវិញ តាមរយៈរថយន្ត ចំនួន ៥០ ឡាន មនុស្សក្នុង១ ឡាន ២នាក់ ដោយមានការ បំពេញបែបបទ ពិនិត្យសុខភាព តាមការណែនាំ និងវិធានការ ក្រសួងសុខាភិបាល ដោយពុំអនុញ្ញាត ឲ្យមានការចូលទៅលក់ដូរនោះទេ ។ ហើយរយៈពេល នៃការចូលទៅផ្សារនោះ គឺចាប់ពីម៉ោង ៨និង០០ ដល់ម៉ោង ១០ នាទីព្រឹកឲ្យចូលឲ្យអស់  នៅវេលាម៉ោង ១៣និង០០ នាទីរៀបចេញ ពីទឹកដីថៃវិញ ។

ចំពោះការអនុញ្ញាត ឲ្យចូលទៅនៅថ្ងៃណា ពេលណានោះ មិនទាន់កំណត់នោះទេ រងចាំការជូនដំណឹង ពីរាជរដ្ឋាភិបាលថៃ។

ករណីបើកឬបិទ ច្រកទ្វារព្រំដែនអន្តរ ជាតិប៉ោយប៉ែត~ខ្លងលឹក គឺរក្សាការបិទដដែល នឹងមិនទាន់មានព័ត៌មាន ផ្លូវការណាមួយ ត្រូវបើកនាពេលឆាប់ៗនោះទេ ។

ករណីប្រជាពល រដ្ឋខ្មែរដែលចេញពីថៃ មកមាតុប្រទេសវិញ គឺមានការសម្រប សម្រួល ដោយរក្សា ឯកភាពឲ្យចេញ តាមច្រកអូរបីជាន់ ដដែល។

សូមរំលឹកផងដែរថា អាជ្ញាថរថៃសម្រេចបិទទ្វា ព្រំដែនតាំងពីចុងមិនាឆ្នាំ ២០២០ដើម្បីទប់ស្កាត់ ការរើក រាលដាលនូវ ជំងឺកូវិដ១៩ ពីប្រទេសមួយទៅ ប្រទេសមួយ បើគិតមកទល់បច្ចុប្បន្ន គឺមានរយះពេល៣ ខែហើយធ្វើអោយប្រជាពលរដ្ឋ ក៏ដូចជាអាជីកររស់នៅ តំបន់ក្រុងប៉ោយប៉ែត មិនបានចូលទៅលក់ដូរ ផងដែរ៕៨៩