លោកញ៉ាន អ៊ុយអ៊ាន អធិការរង ក្រុងប៉ោយប៉ែត ចុះណែនាំប្រជាពលរដ្ឋ កុំអោយយកផ្លូវសាធារណៈ ធ្វើអាជីកម្មលក់ដូរ បើមិនស្តាប់ទៀត លោកនិងសហការ ជាមួយរដ្ឋបាលក្រុង និងចាត់ការទៅតាមច្បាប់ !!!

(ក្រុងប៉ោយប៉ែត)៖ កម្លាំងនគរបាលសណ្តាប់ធ្នាប់ នៃអធិការនគរបាល ក្រុងប៉ោយប៉ែតដឹក នាំកម្លាំងដោយ លោកវរសេនីយ៍ទោ ញ៉ាន អ៊ុយអ៊ាន អធិការរង ក្រុងប៉ោយប៉ែត ទទួលផែនសណ្តាប់ធ្នាប់ ក្រុងបានចុះទៅណែនាំ ប្រជាពលរដ្ឋកុំអោយ យកផ្លូវសាធារណៈធ្វើអាជីកម្ម លក់ដូរដើម្បីការកុំអោយ មានការកកស្ទះ ក្នុងការធ្វើដំណើឆ្លងកាត់ និងការពារកុំអោយមាន គ្រោះថ្នាក់ចរាចរណ៍ ដោយយថាហេតុ។

ក្នុងកិច្ចប្រតិបត្តិការចុះ ណែរនាំប្រជាពលរដ្ឋ ដែលយកផ្លូវសាធារណៈ លក់ដូរនេះផងដែរ គឺធ្វើឡើងកាល ពីព្រឹកថ្ងៃទី២២ខេមិថុនាឆ្នាំ ២០២០វេលាម៉ោង ០៩និ០០នាទីនៅចំណុច ផ្លូវខាងកើត ផ្សារត្រីក្រុងប៉ោយប៉ែត ស្ថិតក្នុងភូមិ បាលិលេយ្យ១សង្កាត់ ប៉ោយប៉ែតក្រុងប៉ែតប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ទោ ញ៉ាន អ៊ុយអ៊ាន អធិការរងក្រុង ប៉ោយប៉ែតបាន ប្រាប់អោយដឹងថា ក្នុងការចុះណែនាំ ប្រជាពលរដ្ឋ នៅចំណុច ផ្លូវខាងកើត ផ្សារត្រី ក្រុងប៉ោយប៉ែតនេះ គឺកម្លាំងបានចុះណែ នាំមិន ប្រជាពលរដ្ឋ អោយយកផ្លូវ សាធារណៈដែលជាផ្លូវឆ្លង កាត់យកមកធ្វើ អាជីកម្មលក់ដូរ ទៀតឡើយដើម្បីកុំអោយ បង្ករអោយ មានការកកស្ទះ ក្នុងការធ្វើដំណើរឆ្លង កាត់និងការពារកុំអោយ មានការគ្រោះថ្នាក់ចរាចរណ៍ ណាមួយដោយថា ហេតុនោះឡើយ។

លោកវរសេនីយ៍ទោ ញ៉ាន អ៊ុយអ៊ាន អោយដឹងបន្តរទៀត ក្នុងការចុះណែរនាំ នេះកម្លាំងជំនាញ របស់លោកបានណែនាំ ប្រជាពលរដ្ឋកុំ អោយយកផ្លូវធ្វើ អាជីកម្មលក់ដូរ និងអោយ ឈប់លក់តទៅទៀតហើយ ព្រមទាំងបានធ្វើកិច្ចសន្យា ផងដែរប្រសិនបើពួក គាត់នៅបន្តរលក់ទៀត លោកនិងសហការជា មួយនិងរដ្ឋបាលក្រុង ប៉ោយប៉ែតដើម្បីចាត់ ការបន្តរទៅតាមនិតិ វិធីច្បាប់។

លោកអធិការរងរូប នេះបានបញ្ជាក់ថាទី តាំងខាងលើដែលយក ផ្លូវសាធារណៈលក់ដូរនេះផងដែរ  លោកបាន ដឹកនាំចុះណែនាំជាច្រើន លើហើយកន្លងមក ក្រោយពីកម្លាំងត្រឡប់ ទៅវិញនាំគ្នាលើក យកលក់នៅផ្លូវ ដ៏ដែលហើយលើ នេះនៅតែលក់បន្តរដ៏ ដែលដោយមិនស្តាប់ការ កម្លាំងសត្ថកិច្ចចុះទៅ ណែនាំនោះទេលោកនិង ចាត់ការទៅតាមច្បាប់ ហើយព្រោះបានណែ នាំជាច្រើនលើកផងដែរ។

សូមបញ្ជាក់ផងដែរ ថានៅចំណុចផ្លូវ ខាងកើតផ្សារត្រី ក្រុងប៉ោយប៉ែត ប្រជាពលរដ្ឋបាន យកផ្លូវធ្វើអាជី កម្មលក់ដូរ បង្ករអោយមាន ការកកស្ទះស្ទើជារៀង រាល់ថ្ងៃក្នុងការបើក បររថយន្តឆ្លងកាត់ ពលរដ្ឋខ្លះ លើកឡើងថាការយកផ្លូវ សំរាប់លក់ដូរបែបនេះ គឺមកពីម្ចាស់ផ្ទះនៅ ចំណុចខាងលើនិង បានដាក់មុខ ផ្ទះអោយជួលទើប ហ៊ារមកលើផ្លូវបែបនេះ៕ដោយ៨៩