​កម្លាំងនគរបាល ក្រុងប៉ោយប៉ែត បង្រ្កាបជនលួច លក់ថ្នាំញៀនចំនួន ២នាក់១នាក់ ជាអនីតិជន

(ខេត្តបន្ទាយមានជ័យ)៖ ជនសង្ស័យ២នាក់ក្នុង នោះមានអនិតិជន ម្នាក់លួចលក់ថ្នាំញៀន ត្រូវបានកំលាំង នគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនបាននៅវេលា ម៉ោង១២និង៤០នាទីយប់ ឈានចូល ថ្ងៃទី២២ ខែមិថុនាឆ្នាំ២០២០ ចំណុចមណ្ឌល៣ ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ការបង្ក្រាបនេះតាម បទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកបានដាក់ផែន ការដល់គ្រប់អធិការដ្ឋាន នគរបាលស្រុកក្រុង ទាំង៩និងវរសេនាតូច នគរបាលការ​ពារ ព្រំដែនគោកទាំង៤ ត្រូវតែបង្រ្កាបជន លក់ថ្នាំញៀននិងជន ជក់ថ្នាំញៀនឲ្យដូចជា ភ្លៀងរលឹមនៅក្នុង ភូមិសាស្ត្រដែលខ្លួន គ្រប់គ្រងឲ្យអស់ ជាដាច់ខាត ។

ជនសង្ស័យទាំង២នាក់ ១នាក់ជាអនិតិជន នោះមានឈ្មោះ ផាន់ សុខហៀង ភេទប្រុសអាយុ ១៤ ឆ្នាំ ស្នាក់នៅ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កំលាំងនគរបាល បានឆែកក្នុងខ្លួនបាន រកឃើញថ្នាំញៀនម្សៅ ក្រាមពណ៌ស ថ្លាចំនួន១កូនថង់ ។

នគរបាលបានបញ្ជាក់ឲ្យ ដឹងទៀតថាតាមការ សាកសួរចម្លើយក្មេង ប្រុសនោះគេបាន សារភាពថា ថ្នាំញៀនដែលនៅ ជាប់នឹងខ្លួនគេ គឺទិញពីឈ្មោះ ជិម សុរដ្ឋារ័ត្ន ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយពីទទួលបាន ព័ត៌មាននេះហើយ កម្លាំងនគរបាលក៏ បានធ្វើការបន្តស្រាជ្រាវ និងឈានដល់ការ ចាប់ឃាត់ខ្លួន ជនសង្ស័យ ឈ្មោះជិម សុរដ្ឋា រ័ត្ន ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិមិត្តភាព និងដកហូតបានវត្ថុ តាងថ្នាំញៀនម្សៅក្រាមពណ៌ សថ្លា ចំនួន១០ កូនថង់បន្ថែមទៀត ។

ក្រោយពីធ្វើការចាប់ឃាត់ ខ្លួននិងសាកសួរចម្លើយ ឈ្មោះជិម សុរដ្ឋារ័ត្ន បានសារភាពថា ខ្លួនគេជាអ្នក ជួញដូរគ្រឿងញៀន កន្លងមកពិតប្រាកដ ហើយថ្នាំញៀនទាំងអស់នេះ គឺទិញពីកាស៊ីណូ យកមកលក់ចែកចាយបន្ត ។

ដោយផ្អែកលើការបង្រ្កាប និងដកហូតបានវត្ថុ តាងជាក់ស្តែង ព្រមទាំងចម្លើយ សារភាពរបស់ជនសង្ស័យ កម្លាំងនគរបាល ជំនាញផ្នែកប្រឆាំងគ្រឿង ញៀនបានរៀបចំសំណុំ រឿងបញ្ជូនទៅស្នងការដ្ឋាន នគរបាលខេត្ត បន្ទាយមានជ័យ ដើម្បីចាត់ការបន្ត តាមនិតិវិធីច្បាប់៕ ​៨៩