មួយប៉ព្រិចភ្នែកសោះ ផ្ទះចំនួន៦ខ្នង ត្រូវភ្លើងឆេះខ្ទេចខ្ទី គ្មានសល់គិតជា ទឹកប្រាក់អស់រាប់ម៉ឺនដុល្លា

(ខេត្តបន្ទាយមានជ័យ)៖ មួយប៉ព្រិចភ្នែកសោះ ផ្ទះប្រជាពលរដ្ឋចំនួន៦ខ្នង ត្រូវភ្លើងឆេះខ្ទេចខ្ទីអស់គ្មាន សល់គិតជាទឹកប្រាក់ រាប់ម៉ឺនដុល្លាឯណោះ នៅវេលាម៉ោង១២យប់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ នៅភូមិសំរោង ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានប្រាប់ ឲ្យដឹងថាម្ចាស់ផ្ទះ ដែលភ្លើងឆេះដំបូង មានឈ្មោះ ប៊ុនម៉ៅ អាយុ៦២ ឆ្នាំ ២ លោកមួង សេងគី ចុងភៅការ ៣លោកស្រី មួង សាវយិច ចុងភៅការ ៤ លោកសាន់ លក់បាញ់ឆែវ ៥លោក ជួយ អាជីវករ ៦ តាម៉ៅពិកាជើង ទាំង៦គ្រួសារនោះ រស់ភូមិសំរោង ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

បើតាមការអះអាង របស់ប្រជាពលរដ្ឋនៅជិត នោះបាននិយាយប្រាប់ អ្នកយកព៍ត័មានឲ្យ ដឹងថាមុនពេលកើត ហេតុនោះគេឃើញភ្លើង ឆេះចេញពីផ្ទះឈ្មោះ ប៊ុន ម៉ៅ មួយប៉ព្រិចភ្នែកឆ្លើង ឆាបឆេះពេញ ទំហឹងតែម្តងស្រប ពេលនោះមាន ប្រជាពលរដ្ឋជិតខាន និងសមត្ថកិច្ចចំរុះ មានកំលាំងរដ្ឋបាល ស្រុកមង្គលបូរី នគរបាល ស្រុកមង្គលបូរី និងកំលាំងអាវុធ ហត្ថជាច្រើននាក់និង មានរថយន្តពន្លត់អគ្គីភ័យ របស់ស្នងការ និងស្រុកមង្គលបូរីចំនួន ៧គ្រឿងនាំគ្នាជួយបាញ់ ពន្លត់ភ្លើងយ៉ាងសស្រាក់ សស្រាំ២ម៉ោងក្រោយ មកទើបភ្លើងបានរលត់ ជាស្ថាពរដោយគ្មាន រាលដាលដល់ផ្ទះអ្នក ជិតខាងបន្តទៀតនោះ ឡើយ។

សម្ថកិច្ចបានបញ្ជាក់ ឲ្យដឹងទៀតថាទ្រព្យ សម្បត្តិនៅក្នុងផ្ទះត្រូវ ភ្លើងឆេះទាំង៦ខ្នង អស់ទាំងស្រុងមិនដឹងថា គិតជាប្រាក់អស់ប៉ុន្មាន ម៉ឺនដុល្លានោះទេហើយ បើតាមអ្នកជំនាញបាន ធ្វើការសន្និដ្ឋានថាផ្ទះ ដែលឆេះនេះ បណ្តាលមកពីទុស្សេ ខ្សែភ្លើងព្រោះនៅ តំបន់នេះមានខ្សែ ភ្លើងរញ៉េរញៃពេញ តែកន្លែង ភ្លើងឆេះតែម្តង។

ចំណែកម្ចាស់ផ្ទះ បានត្រឹមតែអង្គុយយំលែង ចេញស្រែកថាខំរកស៊ី អស់មួយជីវិតហើយ សល់លុយផ្ទះ និងឥវ៉ាន់បន្តិច បន្ទួចគ្រាន់តែមួយ ប៉ព្រិចភ្នែកសោះត្រូវភ្លើង ឆេះអស់គ្មានសល់គេ ថាសុខចិត្តឲ្យលិច ទូកកណ្តាលទន្លេ កុំឲ្យភ្លើងឆេះផ្ទះ សូម្បីកន្តុរ១ក្បាល ក៏មិនសល់ដែរ៕៨៩