នាំគ្នាជួយស៊ែរ ដើម្បីស្វែង រកសាច់ញាត្តិ បុរស០២នាក់ ជិះម៉ូតូបុកគូទរថយន្ត ចតលើដងផ្លូវ បណ្តាល ឲ្យស្លាប់ ភ្លាមៗនៅ និងកន្លែង

(ភ្នំពេញ)៖ យុវជន០២នាក់បាន បែកក្បាលធ្លាយខួរ បណ្តាលអោយ ស្លាប់ភ្លាមនៅនឹង កន្លែងកើតហេតុ យ៉ាងអាណោចអាធ័ម បន្ទាប់ពីបានជិះម៉ូតូម៉ាក ឌ្រីមសង់មួយគ្រឿង ជ្រុលទៅបុកគូទរថយន្ត សណ្តោងដឹកទំនិញ ធុនធំមួយគ្រឿងពី ក្រោយពេញទំហឹង បណ្តាលឲ្យ ស្លាប់ទាំងពីរនាក់។

ហេតុកាលដ៏ភ្ញាក់ផ្អើល នេះកើតឡើងកាល ពីវេលាម៉ោង១១យប់ថ្ងៃ ទី២១ ខែមិថុនា ឆ្នាំ២០២០ នៅចំណុច មុខរោងចក្រ ៦ជាន់ តាមបណ្ដោយ ផ្លូវវ៉េងស្រេង ស្ថិតក្នុងសង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំណែកឯជនរងគ្រោះ ទាំងពីរនាក់នេះគេនៅ មិនទាន់ស្គាល់អត្ត សញ្ញាណនៅឡើយទេ។

តាមប្រភពពីកន្លែង កើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត សណ្តោងដឹកទំនិញ  ធុនធំមួយគ្រឿងម៉ាក ហីយ៉ាន់ដាយ ក្បាលពណ៌ ស ពាក់ស្លាកលេខ កំពង់ចាម 3A-7979 បិតស្លាកឡូ ហ្គោលពីមុខ (L-M-H) បានចតលើដងផ្លូវ នៅចំណុចកើត ហេតុខាងលើ ក្នុងទិសដៅ ពីកើត ទៅលិច ដោយមិន បានដាក់ស្លាកសញ្ញា សំគាល់ឲ្យបានត្រឹមត្រូវ លុះដល់ម៉ោងកើត ហេតុខាងលើក៏ មានយុវជនពីរនាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកឌ្រីមសង់ពណ៌ ខ្មៅស៊េរី ឆ្នាំ២០២០ ពាក់ស្លាកលេខ ភ្នំពេញ 1ID-3028 ធ្វើដំណើរ ស្របទិសដៅគ្នា ពីកើត ទៅលិច បានជ្រុលទៅបុក ពីក្រោយផ្នែកខាងឆ្វេង ពេញទំហឹងបណ្តាល ឲ្យជនរងគ្រោះទាំងពីរនាក់ ខាងលើបានបោក ផ្ទប់បែកក្បាលធ្លាយ ខួរស្លាប់នៅនឹង កន្លែងកើតហេតុយ៉ាង អាណោចអាធ័ម។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំង កើតហេតុបានទំនាក់ ទំនងទៅសមត្ថកិច្ច ជំនាញចុះមកធ្វើ ការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅ ការិយាល័យចរាចរផ្លូវ គោករាជធានី ភ្នំពេញដើម្បីធ្វើការ ដោះស្រាយគ្នាទៅ តាមផ្លូវច្បាប់។

ដោយឡែកសពជនរង គ្រោះសមត្ថកិច្ចធ្វើកំណត់ ហេតុរួចដឹកតាម រថយន្ដយកទៅតម្កល់ ទុកនៅវត្តទឹកថ្លា ដើម្បីធ្វើការស្រាវជ្រាវ រកសាច់ញាតិមកទទួល យកទៅធ្វើបុណ្យ តាមប្រពៃណី៕