នគរបាលខេត្តកែប បង្ក្រាបទីតាំង (ជល់មាន់) មួយកន្លែង នៅសង្កាត់ព្រៃធំ អ្នកលេងរត់បាត់អស់ ចាប់បានតែស៊ុមាន់ កៅអី និងសម្ភារៈមួយចំនួនប៉ុណ្ណោះ

(ខេត្តកែប)៖ សង្វៀនបញ្ជល់មាន់ មួយកន្លែងដែលមាន បង្កប់ល្បែងស៊ីសង​​ មានទីតាំងចំណុច ខាងជើង ផ្លូវរថភ្លើងក្នុងដីចំការ ស្ថិតនៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ត្រូវសមត្ថកិច្ចស្នង ការដ្ឋាននគរបាល ខេត្តកែប ដែលដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្ត បានចុះទៅបង្ក្រាប នៅរសៀលថ្ងៃ អាទិត្យទី២១ ខែមិថុនា ឆ្នាំ២០២០។

ចំពោះប្រតិបត្តិការបង្ក្រាប សង្វៀនជល់មាន់នេះ ក្រោយកម្លាំងសមត្ថកិច្ច ទៅដល់ទីតាំង អ្នកលេង ល្បែងបានរត់គេចខ្លួន និងនាំយកយាន ជំនិះគ្រប់ប្រភេទ ចូលក្នុងព្រៃបាត់អស់ ដូចដឹងហេតុការណ៍ មុនអីញ្ចឹង ដោយខណៈនោះគ្រាន់តែបន្សល់ នូវវត្ថុតាងមួយចំនួន នៅទីតាំងជល់មាន់ ដូចជា កៅអីដែកវែង ចំនួន៨ កៅអីជ័រចំនួន៦១ ស៊ុមាន់៣៤ ធុងដាក់ទឹកកកធំ១ តង់សម្រាប់ប្រក់ ដំបូលចំនួន២ ដែលត្រូវសមត្ថកិច្ចដក ហូតសម្រាប់ទុកជាវត្ថុតាង ហើយត្រូវសមត្ថកិច្ច នាំគ្នាប្រមូលយកទៅរក្សា ទុកនៅស្នងការដ្ឋាន នគរបាលខេត្តកែប សម្រាប់ជាវត្ថុតាង បង្ក្រាបបទល្មើស។

ទាក់ទិននឹងករណី មានសង្វៀនកីឡា បក្សីកើតមាន នៅក្បែរក្លៀក សមត្ថកិច្ចក្នុងទឹកដី ខេត្តកែប លោកឧត្តមសេនីយ៍ត្រី សម្បត្តិ សុធារដ្ឋ ស្នងការខេត្តកែប ដែលទើបចូលមកកាន់ តំណែងថ្មី បាននិងកំពុង ចាត់ឲ្យកម្លាំងក្រោមឱវាទ តាមដានស្រាវ ជ្រាវរកម្ចាស់បើកទីតាំង លេងល្បែងស៊ីសង ខាងលើឲ្យឃើញ  ដើម្បីឲ្យមកធ្វើកិច្ចសន្យា​ និងធ្វើការអប់រំបញ្ឈប់ កុំឲ្យមានការប្រមូល ផ្តុំលេងល្បែងស៊ីសង នៅក្នុងមូលដ្ឋាន ខាងលើបន្តទៀត៕ ដោយលោក សេង ណារិទ្ធ