កិច្ចប្រជុំពិភាក្សា ត្រៀមរៀបចំកិច្ច ប្រជុំបូកសរុបលទ្ធ ផលការងារឆមាសទី១ និងលើកទិសដៅបន្ត ការងារឆមាសទី ២ឆ្នាំ២០២០ របស់ក្រុមការងារ រាជរដ្ឋាភិបាលចុះ មូលដ្ឋានខេត្តកំពត

(ខេត្តកំពត)៖ នៅព្រឹកថ្ងៃចន្ទ ទី២២ ខែ មិថុនា ឆ្នាំ២០២០ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានក្រុម លេខាធិការដ្ឋានក្រុម ការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានដើម្បីត្រួត ពិនិត្យ និងគាំទ្រការអនុវត្តកម្ម វិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤របស់ រាជរដ្ឋាបាល កម្ពុជានៅខេត្តកំពត បានដឹកនាំកិច្ចប្រជុំពិភាក្សា ត្រៀមរៀបចំកិច្ច ប្រជុំបូកសរុបលទ្ធផល ការងារឆមាសទី១ និងលើកទិសដៅ បន្តការងារឆមាស ទី២ឆ្នាំ២០២០ របស់ក្រុមការងារ រាជរដ្ឋាភិបាលចុះ មូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្ត កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ ចតុកោណដំណាក់ កាលទី៤របស់រាជ រដ្ឋាបាលកម្ពុជា នៅខេត្តកំពត ដែលនឹងធ្វើឡើង នៅថ្ងៃទី ០៦ ខែ កក្កដា ឆ្នាំ២០២០ ដោយមាន ការអញ្ជើញចូលរួមពី លោក លោកស្រីអនុប្រធាន សមាជិកក្រុមលេខា ធិការសរុប និងមានការចូលរួម ពីសំណាក់ លោក លោកស្រី ជាអភិបាលក្រុង ស្រុក ផងដែរ។

ក្នុងកិច្ចប្រជុំនាពេលនេះ បានធ្វើការពិត្យពិភាក្សា ទៅលើរបាយការណ៍ លទ្ធផលការងារឆមាស ទី១ របស់ក្រុមការងារ រាជរដ្ឋាភិបាល​ចុះមូលដ្ឋាន ដែលអនុវត្តកន្លង មកតាមបណ្តាមូលដ្ឋាន ក្រុង ស្រុក ឃុំ សង្កាត់ ជាពិសេសពិភាក្សា លើបញ្ហាប្រឈម និងសំណូមពររបស់ ប្រជាពលរដ្ឋដែលបាន លើកឡើង ក្នុងវេទិកាសាធារណៈ ដើម្បីធ្វើឲ្យរបាយការណ៍ មានខ្លឹមសារគ្រប់គ្រាន់ និងគ្រប់ជ្រុងជ្រោយ ជាលទ្ធផលទោះ បីមានការីករាលដាល ជាសាកលជំងឺកូវីត១៩ ក្រុមការងាររាជរដ្ឋាភិ បាលចុះមូលដ្ឋានខេត្ត កំពតបានចុះធ្វើ វេទិកាសាធារណៈក្នុងឆមាសទី១បានចំនួន ២៦០ លើក លើ៩៣ឃុំ សង្កាត់ ប្រមូល បាននូវបញ្ហាប្រឈម និងសំណូមពរពី ប្រជាពលរដ្ឋចំនួន ៩០២ករណី ក្នុងនោះក្រុមការងារ បានដោះស្រាយរួច ចំនួន ៥៤០ករណី កំពុងដោះ ស្រាយចំនួន ៣១៥ករណី និងមិនទាន់ដោះ ស្រាយចំនួន ៤៧ករណី ។

មានប្រសាសន៍ ក្នុងកិច្ចប្រជុំ លោកអភិបាលខេត្ត បានណែនាំដល់ ក្រុមលេខាធិការដ្ឋាន ពិនិត្យនិងកែ សម្រួលខ្លឹមសារ និងតួលេខជាមួយ នឹងរដ្ឋបាលក្រុង ស្រុក ដើម្បីឲ្យរបាយការណ៍ កាន់តែមានខ្លឹមសារ  និងជាក់ស្តែង ដើម្បីរំលេចឲ្យឃើញ សកម្មភាពការងាររបស់ ក្រុមការងារកន្លងមក។

លោកបានបញ្ជាក់ផងដែរថា ក្រោមការដាក់ចេញ របស់រាជរដ្ឋភិបាល ក៏ដូចជាក្រសួង សុខាភិបាល​​ ក្រសួងមហាផ្ទៃ និងអាជ្ញាធរពាក់ព័ន្ធ ពិសេសក្រោមការ ចង្អុលបង្ហាញផ្ទាល់ពី លោកកិត្តិសេដ្ឋា​​ បណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកំពត បានដាក់ចេញនូវ ផែនការ ដល់ក្រុមការងារគ្រប់ថ្នាក់ ចុះមូលដ្ឋានក្នុងខេត្ត ធ្វើការណែនាំ អប់រំផ្សព្វផ្សាយ ពីវិធានការ បង្ការ ទប់ស្កាត់កុំឲ្យមាន ការរីករាលដាល ជំងឺកូវីដ១៩ និងបន្តផ្សព្វផ្សាយ នៅតាមសហគមន៍ ប្រកប ដោយប្រសិទ្ធភាពខ្ពស់។

សូមជម្រាបថា ក្នុងកិច្ចប្រជុំនេះដែរ ក៏បានពិភាក្សា លើការងារបំពាក់គ្រឿង ឥស្សរិយយស លើកទឹកចិត្តជូនមន្ត្រី ដែលសកម្មការងារ នៅរដ្ឋបាលខេត្ត និងនៅថ្នាក់មូលដ្ឋាន នៅថ្ងៃប្រជុំបូក សរុបលទ្ធផលសម្រេច បានក្នុងឆមាស ទី១ឆ្នាំ២០២០ របស់ក្រុមការងារ រាជរដ្ឋាបាលចុះមូល ដ្ឋានខេត្តកំពត៕ ដោយលោក សេង ណារិទ្ធ